ខ្មែរជួយខ្មែរ...ព្រះសង្ឃរួមចំណែកចុះជួយបរិស័ទដែលរងគ្រោះទឹកជំនន់
ខ្មែរជួយខ្មែរ ក្រុមព្រះសង្ឃយើងកំពុងតែចុះជួយបរិស័ទដែលរងគ្រោះទឹកជំនន់ ហើយកំពុងតែត្រូវការជំនួយជាបន្ទាន់ ទាំងជំនួយរកទីទួលមានសុវត្ថិភាព នឹងក្រៅពីនោះក៏ត្រូវការស្បៀងអាហាបន្ទាន់មួយចំនួនដើម្បីផ្គត់ផ្គង់សេចក្តីស្រេកឃ្លាន ព្រោះថាភ្លៀងនៅតែបន្តភ្លៀងលេចលង់ភូមិអ្នកស្រុកជាបន្តបន្ទាប់មិនទាន់ឃើញមានស្រកទេ។ ហេតុកាណ៍កើតនៅភូមិ ព្រះអង្គកែវ ភូមិបាក់អង្រុត ភូមិពាមតាំង និងភូមិបត់ខ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រីឯជំនួយផ្នែកស្បៀងក៏មានការខ្វះខាតនឹងអស់ជាបណ្តើរៗហើយ បើមានញាតិញោមណាដែលមានចិត្តសប្បុរសចង់ជួយចែករំលែកដល់ពលរដ្ឋខ្មែរយើងដែលរង់គ្រោះក៏អាចចូលរួមជាមួយព្រះសង្ឃយើងបាន??? បើមានសទ្ធាចង់ជួយអាចទំនាក់ទំនងមកក្រុមការងារព្រះសង្ឃយើងតាមរយៈលេខ 0963031661 / 016666810 Credit:Thung Bunly





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។