តួអង្គឯកប្រុស នៅក្នុងរឿង "ផ្កាថ្ម" ដែលបានចាប់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ពុក ម៉ែ បង ប្អូន ព្រោះតែស្នាដៃនៃការសម្តែងរបស់ប្អូនប្រុស ម៉ក់ ឈុនលី ពិតជាមានទេពកោសល្យខ្ពស់មែនទែន នៅក្នុងវិស័យសិល្បះមួយនេះ។ តួឯករូបសង្ហារ ឈុនលី មានស្នាដៃជាច្រើននៅក្នុងវិស័យមួយនេះ តែអ្វីដែលគួរគត់សម្គាល់នោះ បុរសសង្ហាររូបនេះកំពុងធ្វើឲ្យមហាជនភាំងនឹងរូបសម្រស់ នៅក្រៅឆាកទៅវិញ។ ប្អូនប្រុស ឈុនលី ទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែសិក្សានៅសាលាប៊ែលធី ថែមទៀតផង។ តារាសម្តែងវ័យក្មេងពរូបនេះ ពិតជាមានឆន្ទះ និងស្មារតីខ្ពស់ ទាំងការសិក្សាព្រមជាមួយអាជីពជាអ្នកសិល្បះ ព្រោះថា ក្មេងដែលកំពុងតែឋិតនៅក្នុងវ័យសិក្សា បែរជាចេះរកលុយ ដោយខ្លួនឯង ដោយប្រើទេពកោសល្យ ពីកំណើតទៅហើយ រៀនដើរតាំងពីខ្លួននៅក្មេងទើបអនាគតស្រស់បំព្រង។ បើនិយាយពីរូបសម្រស់វិញ តារាវ័យក្មេងរូបនេះកំពុងធ្វើឲ្យក្រមុំជាច្រើន លង់ស្រលាញ់ ដោយមិនដឹង ព្រោះបើថាតាមទំរង់មុខរបស់ប្អូនស្រដៀងនឹងកូនកាត់ថៃចឹងដែរ។ អមជាមួយនឹងភាពទន់សម័យផងនោះ កាន់តែធ្វើឲ្យប្អូនប្រុសកាន់តែមានស្រស់សង្ហារឡើងទ្វេរដង។ យ៉ាងណាមិញប្អូនប្រុសមានវ័យក្មេងណាស់ គួរគិតពីការសិក្សា ឲ្យបានច្រើន ទើបថ្ងៃអនាគត ជួបតែរឿងល្អ និង ជីវិតរស់នៅមានភាពបរិបូរណ៍៕































