ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ពុំមានសារធាតុគីមីហាមឃាត់ទេ ដូចនេះពុកម៉ែកបងប្អូនអាចទិញយកមកបរិភោគបាន....
នៅថ្ងៃ សុក្រ ០៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ឋិស័កពស ២៥៦២ត្រូវនឹងថ្ងៃទី០៦ខែ កក្កដាឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកង ខណ្ឌចំការមនចុះត្រួតពិនិត្យទំនិញនៅ ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុនKellogg company នៅសហរដ្ឋអាមេរិចដោយសារអាហារ Kellogg Honey smacks នេះមានចំលង បាក់តេរី salmonella ដែលបណ្តាលអោយមានជំងឺប្រព័ន្ឋ រំលាយអាហារ គ្រុនពោះវៀន។ល។ ស្រ្តីមានផ្ទៃពោះ ទារក កុមារតូច និងមនុស្សចាស់ គឺជាជនងាយរងគ្រោះយើងបានធ្វើការផ្សព្វផ្សាយ ណែនាំដល់អាជីវករអោយយល់ដឹងអំពីបញ្ហានេះ។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។