កំពង់ឆ្នាំង៖ ជនជាតិវៀតណាមដែលជាអ្នក នេសាទ៣នាក់ បានបង្ករបួសស្នាម ដោយបានចាក់បុរសអ្នកនេសាទ ជនជាតិខ្មែរម្នាក់ធ្លាយពោះ ព្រោះតែ បុរសខ្មែរនោះ បើកកាណូតជាប់មងបណ្ដែងរបស់ជនជាតិវៀតណាមនោះ ។ ក្រោយប្រើហិង្សាជនជាតិវៀតណាមទាំង៣នាក់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ២៣ខែឧសភាឆ្នាំ២០២៥ នៅក្នុងបឹងទ ន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំ ប្រទ ល់៣ឃុំ គឺឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃុំពាមបាង និង ឃុំផាត់សណ្ដាយខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូស្រុកបរិបូរណ៌ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង និងមន្ត្រីយោធាដែលបានឃាត់ខ្លួនជនល្មើស បានឲ្យដឹងថា ក្នុងពេ លកើតហេតុបុរសរងគ្រោះឈ្មោះ ដួង ខាអាយុ៤៣ឆ្នាំ និងប្រពន្ធ រស់នៅភូមិកំពង់ ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបើកការណូតទៅនេសាទ។
លុះដល់ចំណុចកើតហេតុស្លាបចក្រកាណូតក៏បានជាប់នឹងមងបណ្ដែតរបស់ជនជាតិយួន ។ ពេលនោះជនជាតិយួនជាអ្នកនេ សាទម្ចាស់មងបានឈ្លោះប្រកែកគ្នា រហូតបានទាញយកស្នរមកចាក់បុរសម្ចាស់កា ណូតជាជនរងគ្រោះធ្លាយពោះរបួសធ្ងន់ ហើយជនបង្កបានបើកកាណូតគេចខ្លួន។
ក្រោយពេលកើតហេតុកងកម្លាំងយោធាដែលបានឈរជើងបង្ក្រាបបទល្មើសនេ សាទនៅជិតនោះ សហការជាមួយសមត្ថ កិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង ក៏បានជួយអន្តរាគមន៍ដេញតាមចាប់ខ្លួនជនបង្កទាំង៣នាក់បាន និងបាននាំខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ។

ចំណែកបុរសជាជនរង គ្រោះដែលបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរ ពេទ្យស្រុកបរិបូណ៌ ដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងរដ្ឋធានីភ្នំពេញ។
ជនបង្កអំពើហិង្សាមានស្ថានទម្ងន់ទោសទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួម មាន ១ឈ្មោះ ង្វៀង វ៉ាន់លឹក ភេទ ប្រុ ស អាយុ១៩ឆ្នាំ , ២ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ ២១ ឆ្នាំ ,៣ ឈ្មោះ ចាំងវ៉ាន់នឺ ភេទប្រុស អាយុ ៤១ ឆ្នាំ គេទាំង ៣នាក់រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ជុំវិញករណីហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះ សមត្ថកិច្ចកំពុងសុំយោបល់ទៅថ្នាក់លើ ថាតើគួរប្រគល់ជនល្មើសជូនសមត្ថកិច្ចខាងណា ជាអ្នកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះកន្លែងកើតហេតុ នៅចំណុចព្រុំប្រទល់ ៣ឃុំ គឺ១ឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់ ,២ ឃុំពាមបាង និង៣ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕

