លោក ផែង វណ្ណៈ ហួសចិត្ត ពេលឃើញចំណតរថយន្តនៅសាលាខេត្តត្បួងឃ្មុំ ដូចគ្មានសណ្តាប់ធ្នាប់អីបន្តិច...
-

ក្រោយពីមានការចែកចាយជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក នូវសកម្មភាពរថយន្តចតពុំត្រូវគំនូស ហើយថែមទាំងឡើងចតនៅខឿន គ្មានសណ្តាប់ធ្នាប់ នៅក្នុងសាលាខេត្តត្បួងឃ្មុំ។

ទន្ទឹមនឹងការចែកចាយជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកផងនោះ លោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិហួសចិត្តថា "ហួសវាចារនឹងថ្លែង​​ ចំណតរថយន្តនៅសាលាខេត្តត្បូងឃ្មុំ​ ? សកម្មភាពចតរថយន្តគ្មានសណ្ដាប់របស់មន្ត្រីខួរអាចម៍​ នៅស្ថាប័នមួយ​ដែលមិនដឹងច្បាស់ថាជាស្ថាប័នណា​ ?​ តែតាម​ Facebook អះអាងថានៅសាលាខេត្តត្បូងឃ្មុំ​ ។​ បើអស់លោកជាមន្ត្រីចតឡានបែបឆ្កួតឡឺកឺអញ្ចឹង តើអោយរាស្ត្រគោរពអស់លោក​យ៉ាងម៉េចទៅ​ ?​ គំនូសសំរាប់ចតគេគូសទុកអោយអស់លោកចត​ បែរជាអស់លោកខ្វាក់ភ្នែក​ បើកឡើងទៅចតស្ទើរតែបុកជញ្ជាំងអាគារធ្វើការទៅហើយ"៕
ប្រភព៖ Vannak Pheng