កម្លាំងសមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យ ជនជាតិវៀតណាម នៅចំណុចផ្សារកណ្តាល ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ
ភ្នំពេញៈ នៅវេលាម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះត្រួតពិនិត្យជនជាតិវៀតណាម នៅចំណុចផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ បានឃាត់ខ្លួនចំនួន ១៥នាក់ ករណីប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមទាំង១៥នាក់នោះ មានស្រី៨នាក់ បានប្រើប្រាស់ឯកសារមិនត្រឹមត្រូវ និងបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។