កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន៣នាក់ទៀត ករណីឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា
ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមូលដ្ឋាន ខណ្ឌចំការមន កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន៣នាក់ទៀតករណីឆ្លងដែន និងធ្វើការខុសច្បាប់នៅកម្ពុជា។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានរកឃើញមាន ជនជាតិវៀតណាមចំនួន៣នាក់ ក្នុងនោះស្រី២នាក់ រស់នៅកម្ពុជា គ្មានឯកសារ និងលិខិតស្នាមត្រឹមត្រូវ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។