លក់មុខមនុស្សប្រុសអស់ហើយ!! បុរសម្នាក់ជិះម៉ូតូធំ Ducati ឌុបសង្សាររបស់ខ្លួនដើរលេង ក៏ជ្រុលទៅបុកគូទរថយន្ត Highlander បណ្តាលអោយរងការខូចខាត តែមិនដោះស្រាយទេ បែរជាទុកសង្សារ អោយចេញលុយសងទៅវិញ.....(មានវីដេអូ)
លក់មុខណាស់បង!! បងប្រុសម្នាក់ជិះម៉ូតូធំ Ducati ឌុបសង្សាររបស់គាត់ ក៏ជ្រុលទៅបុកគូទរថយន្ត Highlander បណ្តាលអោយរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារអោយសង់ជំនួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។