អាណិតពួកគាត់ណាស់!! ស្នេហា​មួយគូ​ដែលមាន ​ភេទ​ស្រី​ដូចគ្នា​ ស្រឡាញ់​ស្មោះ​អស់ពីដួងចិត្ត ​រួមរស់​ជាមួយគ្នា​ អស់​រយៈពេល​៧​ឆ្នាំ ត្រូវបានឪពុកម្តាយខាងស្រី តាម​ទៅ​ចាប់ព្រាត់ យក​កូនស្រី​ត្រឡប់ទៅផ្ទះ​វិញ
-

ភ្នំពេញៈ​ កាលពី​រសៀល​ថ្ងៃទី​១៣ ​ខែមិថុនា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ ​ភូមិ​ត្រពាំង​ធ្នង់ ​សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ​សែន​ជ័យ​ រាធានីភ្នំពេញ ។ បង្ក​ការណ៏​ភ្ញាក់ផ្អើលមួយ ព្រោះ​ស្នេហា​មួយគូ​ដែលមាន​ភេទ​ស្រី​ដូចគ្នា​ស្រឡាញ់​ស្មោះ​អស់ពីដួងចិត្ត​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៧​ឆ្នាំ ត្រូវបានឪពុកម្តាយខាងស្រី​ចាត់វិធានការ​តាម​ទៅ​ចាប់យក​កូនស្រី​ត្រឡប់ទៅផ្ទះ​វិញ ។

រឿងរ៉ាវ​មួយនេះបានឱ្យ​ដឹងថា ​ភាគី​ខាង​ដើរខាង​ប្រុស ឈ្មោះ វ៉ា​ត់ សុខន (​ស្រី តែ​តាំងខ្លួន​ធ្វើជា​ប្រុស​) អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ត្រពាំង​ធ្នង់ សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។ចំណែក​ភាគី ខាង​ស្រី​ពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ស្តុក ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។
​តាម​សម្តី​ខាង​ស្រី បានឱ្យដឹងថា គាត់​ស្រឡាញ់ ឈ្មោះ វ៉ា​ត់ សុខន ដោយ​ស្ម័គ្រចិត្ត ។​ទោះជាធាតុ​ពិតជា​គាត់ ​ស្រី​ក៏ដោយ ក៏គាត់​ជ្រើស​រើសយក​ធ្វើជា​ស្វាមី ដោយ​នាង ចេះ​ថ្នាក់ថ្នម បីបម​ចិត្ត ជាង​ប្រុស​ពិត ហើយ​គាត់​ស្រឡាញ់គ្នា​៧​ឆ្នាំ​មកហើយ ។​