ក្រសួងសុខាភិបាល​ព្រមាន លើម្ចាស់គណនីហ្វេសប៊ុក ​ចំនួន ៥ ដែលលក់ផលិតផលលាប​ប្រដាប់ភេទឲ្យរីកធំ DEVELPPE SEX
-

ភ្នំពេញ៖ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ។ ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន ៥ គឺ៖ ១.ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លក់​ផលិតផល​អន​ឡាញ , ២. អូន​លក់​ផលិតផល សិច , ៣. Online Shop Vimax Develop Sex បង្កើន​សមត្ថ​ភាពបុរស, ៤. Mana Tyty និង ៥. V-Cosmetics បញ្ឈប់​ជាបន្ទាន់​នូវ​ការ​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ផលិតផល ជែ​ល ( GEL ) លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX ព្រោះ​ផលិតផល​នេះ​គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុម​ហ៊ុ​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​កា គ្មាន​ការត្រួតពិនិត្យ និង គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង ៥ នេះ ។ សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ដើម្បី ចៀសវាង​ការខាតបង់​ប្រាក់កាស និង ប៉ះពាល់​ដល់​សុខភាព ឬ អាចឈាន​ដល់​ការបាត់​បង់ជីវិត ( ដោយសារ​គាំងបេះដូង ឬ ងាប់​ប្រដាប់ភេទ​ប្រើការ​លែងកើត ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន ឈប់​ប្រើប្រាស់​ផលិតផល ជែ​ល លាប​លើ​ប្រដាប់​ភេទបុរស ជាពិសេស​ផលិតផល ជែ​ល ឈ្មោះ DEVELOPPE SEX ។ ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០៩៥ ៣៥៩ ៣៩៩ ៕

ប្រភព៖ ហេងលី