លោក វិល្លាម នៅតែប្រកាន់ជំហរទាមទារទឹកដីកម្ពុជាក្រោមនិងកោះត្រល់ត្រឡប់មកវិញ !
នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បើតាមប្រភពហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម នៅតែប្រកាន់ជំហរទាមទារទឹកដីកម្ពុជាក្រោមនិងកោះត្រល់ត្រឡប់មកវិញ។ លោកបានរៀបរាប់ថា៖ «រឿងបរទេសឈ្លានពានគ្រប់គ្រងទឹកដីកម្ពុជាក្រោមនិងកោះត្រល់នេះខ្ញុំជាខ្មែរម្នាក់ខ្ញុំពិតជាឈឺចាប់ណាស់ តែរឿងមហាឈឺចាប់ជាងហ្នឹងទៅទៀត គឺនៅពេលខ្ញុំព្យាយាមគាស់កកាយបញ្ហានេះយកមកនិយាយបែរជាមាន ខ្មែរមួយក្ដាប់តូចដែលប្រកាន់និន្នាការនយោបាយ មិនព្រមជួយចូកជួយចែវទេ ថែមទាំងជួយការពារទង្វេីបរទេសឈ្លានពានទៅទៀត ទឹកដីខ្មែរនៅជ្រងោមិនទាន់ផុត១០០ឆ្នាំឯណា ម្ដេចក៏ប្រញាប់បោះបង់ចោលក្ដីសង្ឃឹមម្លេះ ។

















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។