ចុចស៊ែរម្នាក់១ឲ្យអ្នកជម្ងឺដឹងផង...រកបានហើយឱសថធម្មជាតិព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន
ណារ៉ា
-

ព្យាបាលជំងឺ៖ ស្លាប់មួយចំហៀងខ្លួន *រូបមន្តទី១៖ គ្រឿងផ្សំ -ពន្លៃ 1kg

-រំដេង 0.5kg
-ខ្ញី  0.5kg
វិធីធ្វើ៖ -បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស
-ច្របល់ចូលគ្នា ខាប់ល្មម វិធីប្រើប្រាស់ -លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។
លទ្ធផល -អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច។ ចំណាំ -ប្រសិទ្ធភាពខ្លាំងចំពោះអ្នកជំងឺដែលទើបនឹងកើតជំងឺនេះ។
នេះមិនមែនជាការស្រាវជ្រាវរបស់ខ្ញុំទេ ការផុសចែករំលែកបន្តពីប្អូនប្រុស Virath Dul នេះសង្ឃឹមថាអាចជាវិធីចុងក្រោយ ដែលអាចសាកល្បងជួយដល់អ្នកដែលកើតជម្ងឺនេះដែលអស់សង្ឃឹម និងមិនមានលទ្ធភាពព្យាបាល ក្រែងបានជាពីជំងឺនេះ។
**រូបមន្តទី២៖ ឈ្មោះរុក្ខជាតិ៖ កន្ទ្រោករលាយខួរ លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សដើមតូចមានកំពស់ពី ១-៣ម
ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹករាងស៊ុតវៀចស្រួចចុងពណ៌បៃតងខ្ចី ស្លឹកស្ដើងមានក្រពេញ តូចៗ។ ស្លឹកមានក្លិនក្រអូបប្រហើរ។
-ផ្កា ៖ ផ្កាជាចង្កោមចេញនៅចុងមែក ផ្កាតូចៗ។
-ផ្លែ ៖ ផ្លែសំបកថ្លា រាងមូលពណ៌បៃតងខ្ចីមានរោមគ្របដណ្ដប់ពេលទុំពណ៌ទឹកក្រូចលាយស៊ីជម្ពូ ជាចង្កោមធំមានរសជាតិជូរ។
-កន្លែងដាំដុះ ៖ ដុះនៅព្រៃភ្នំ ព្រៃស្រោង ព្រៃរបោះ បន្តពូជដោយគ្រាប់។
-ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។ -សមាសធាតុគីមី៖ សំបកដើម និងស្លឹក Alkaloid & Coumarins ។ ដើមមានផ្ទុក Alkaloid Flindersine រីឯស្លឹកមានផ្ទុក Coumarin phebalosin.  
កំរិតប្រើ៖ (ស្ងួត)10g-15g ស្ងោរផឹកសំរាប់មួយថ្ងៃ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ