ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ប្រាប់ថាការប៉ះទង្គិចគ្នាមួយប្រាវកាលពីព្រឹកមិញ គឺផ្តើមចេញពីទាហានថៃ ដោយបានបាញ់មកលើទាហានខ្មែរមុន...
កាសែតរបស់ថៃ ឈ្មោះ Thairath បញ្ជាក់ថា ទាហានថៃ បានប៉ះទង្គិចជាមួយទាហានខ្មែរនៅតំបន់ «ចុងបូក»ខេត្តអ៊ូប៊ុនរ៉ាត់ថានី កាលពីព្រឹកថ្ងៃពុធ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ។

យ៉ាងណាមិញនេះបើយោងតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជេីងគោកកម្ពុជាប្រាប់សារព័ត៌មានថា មកទល់ពេលនេះមេបញ្ជាការខ្មែរ-ថៃក្នុងតំបន់ផ្ទុះអាវុធ (មុំបី) បានជួបចរចាគ្នាហេីយមន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាដដែលអះអាង ពិតជាមានការផ្ទុះអាវុធមួយប្រាវមែននាព្រលឹមថ្ងៃទី២៨ ឧសភានេះ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា៖«ភាគីថៃបានផ្ទុះអាវុធមុន ហេីយក៏រត់។ យេីងកំពុងល្បាត។ យេីងការពារមាតុភូមិយេីង។»។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។