ប្រជាជនថៃចាប់ផ្តើមពាក់ម៉ាសសារជាថ្មី ក្រោយចំនួនអ្នកឆ្លងកូវិត19 មានការកើនឡើងដល់ចំនុចគួរអោយព្រួយបារម្ភ
Heang
-

ព្រឹកថ្ងៃពុធបានឃើញអ្នកដំណើរជាច្រើននៅទីក្រុងបាងកកពាក់ម៉ាស់មុខ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងជំងឺបានរាយការណ៍ពីស្ថានភាពជំងឺកូវីដ-19 ប្រចាំសប្តាហ៍។

ទិន្នន័យសម្រាប់សប្តាហ៍ទី 21 នៃឆ្នាំ 2025 (ថ្ងៃទី 18 ដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2025 គិតត្រឹមថ្ងៃទី 26 ខែឧសភា ឆ្នាំ 2025) បានបង្ហាញករណីថ្មីចំនួនឆ្លង 53,597នាក់ ។

ចំនួនករណីកើនឡើងចាប់តាំងពីដើមឆ្នាំ 2025 បានឈានដល់ 187,031នាក់ ក្នុង​នោះ អ្នក​ជំងឺ​ចំនួន 2,831នាក់ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង 50,766នាក់ ជា​អ្នក​សម្រាក​ព្យាបាល​ក្រៅ។ មានអ្នកស្លាប់បន្ថែមចំនួន 5 នាក់ បន្ថែមដែលនាំឱ្យចំនួនអ្នកស្លាប់សរុបសម្រាប់ឆ្នាំ 2025 កើនឡើងដល់ 46 នាក់។