តុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន...
Heang
-

តុលាការខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប្រសិនបើពុំមានបទល្មើសផ្សេងទៀត ។

បើយោងតាមដីកាបង្គាប់ឲ្យដោះលេង ចុះថ្ងៃទី២៥ ខែឧសភា ដោយចៅក្រម វ៉េង ហ៊ត់ បានបង្គាប់ឲ្យប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោះលែងជនត្រូវចោទ ឈ្មោះ អ៊ុក ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប្រសិនបើជនត្រូវចោទរូបនេះ មិនត្រូវបានជឃុំខ្លួន ពីបទល្មើសក្នុងសំណុំរឿងផ្សេងទៀតនោះទេ។

សូមជម្រាបថា លោក អ៊ុក ម៉ៅ មានស្រុកកំណើត នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕