ជូនដំណឹង ! អ្នកជុះ​.​នោ​.​ម​កណ្តាលវាល​ ​អាច​ជាប់​ពិន័យ​ជា​ប្រាក់នឹងជាប់គុក​ពី១ថ្ងៃដល់​១​ខែ បើ​គេ​ឃើញ​ប្រដា​.​ប់​.​ភេ​.​ទ
Heang
-

​ច្បាប់​បាន​ចែកងថានរណា​ក៏​ដោយបើសិនជា​បន្ទោ​របង់​នៅទី​សាធារណ​:ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ គឺ​អាច​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ដោយ​អាច​ជាប់គុក​ដល់​១​ខែ​ផង ។

នរណា​ម្នាក់​ជុះនោម​នៅ​ទី​សាធារណ​:ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ​នោះអ្នក​នោះ​អាច​នឹង​ប្រឈម​កាត់ទោស​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ហៅ​ថា«​បទ​បង្ហាញ​កេរ​ភេទ​»​។ នេះ​គឺជា​ការ​អះអាង​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​ផ្សាយ​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វី​ដេ​អូ​នោះលោក កើត រិ​ទ្ធ បាន​និយាយ​ថា ប្រជាពលរដ្ឋ​ខ្លះ​ប្រហែលជា​មិន​បានដឹង​ទេ​ថា វា​មាន​ចែង​ក្នុង​ច្បាប់​ជា​បទល្មើស​ទេ ។

លោក កើត រិ​ទ្ធ បាន​ពន្យល់​ថាបើសិនជា​នរណា​ម្នាក់​បទ​ជើង​តូច​នៅ​ទី​សាធារណ​:ហើយអោយ​គេ​ឃើញ​ប្រដាប់​ភេទ​របស់​គាត់​នោះ វា​នឹង​ក្លាយជា​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស ។ ចំណែក​មាត្រា​២៩២​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា ការ​បង្ហាញ​ប្រដាប់​ភេទ​ជា​សាធារណ​:​អាច​ជាប់​ពិន័យ​ជា​ប្រាក់ និង​ឬ​ឃុំខ្លួន​ពី​១​ថ្ងៃ​ដល់​១​ខែ ។

ដូច្នេះសូម​ប្រិ​យ​មិត្ត​កុំ​បន្ទោ​របង់​តាម​ទី​សាធារណ​: ហើយ​រក​បង្គន់​អោយ​បាន​ស្រួលបួល​ពិសេស អាច​ទៅរ​កតាម​ស្ថានីយ​ប្រេង​ភាគច្រើន ៕