ចេញតម្លៃលក់ផ្លួវការហើយ! realme 11 កំពូលស្មាតហ្វូនសម្រាប់លេងហ្គេមនិងថតរូប បំពាក់មុខងារលំដាប់ Flagship សាកថ្មលឿន 67W SUPERVOOC បន្ទះឈីបខ្លាំង MediaTek Helio G99 processor និងកាមេរ៉ា 108MP Prolight លក់ក្នុងតម្លៃ 269$
សីហា
-

realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលើពិភពលោក បានប្រកាសតម្លៃចេញលក់ជាផ្លូវការកំពូលស្មាតហ្វូនលេងហ្គេមនិងថតរូប realme 11 នៅកម្ពុជាក្នុងខែវិច្ឆិកានេះ ដែលជាសមាជិកថ្មីនៃ realme 11 series ក្នុងតម្លៃពិសេសត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ។ realme 11 ភ្ជាប់មកនូវលក្ខណៈពិសេសឈានមុខគេក្នុងចំណោមស្មានហ្វូនកម្រិតតម្លៃដូចគ្នា រួមមានបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC បន្ទះឈីបខ្លាំង MediaTek Helio G99 និងកាមេរ៉ាធំរហូតដល់ 108MP Prolight ។ realme 11 គឺជាការបន្តអនុវត្តនៃយុទ្ធសាស្រ្ត(No Leap, No Launch) ដែលមានន័យថា បើគ្មានការច្នៃប្រឌិតថ្មីឈានមុខគេ realme នឹងមិនចេញលក់ស្មាតហ្វូនថ្មីនោះទេ ហើយយុទ្ធសាស្រ្តនេះ ធ្វើឱ្យ realme 11 ផ្តល់ជូននូវបទពិសោធន៍ថ្មីដល់អតិថិជននូវកំពូលស្មាត ហ្វូនសម្រាប់លេងហ្គេមនិងថតរូបឈានមុខគេ ក្នុងតម្លៃពិសេស 269 ដុល្លារ សម្រាប់ទំហំផ្ទុកធំ 8GB+8GB+ 256GB។

លាហើយបទពិសោធន៍នៃការសាកថ្មយឺត ប្តូរមកប្រើបច្ចេកវិទ្យាថ្មីនៃការសាកថ្មលឿនខ្លាំង 67W SUPERVOOC និងថាមពលថ្ម 5000mAh ដ៏ធំ

realme ប្តេជ្ញាធ្វើការអភិវឌ្ឍលើបច្ចេកវិទ្យាសាកថ្មលឿនជាងមុន ហើយបានឈានមុខគេក្នុងការប្រកួតប្រជែងល្បឿនសាកថ្ម អស់រយៈពេលជាយូរមកហើយ។ ក្រុមហ៊ុនបានប្តេជ្ញានាំយកការសាកថ្មលឿនជាងមុនទៅកាន់ផលិតផលជាច្រើនទៀត នៅក្នុងកម្រិតតម្លៃសមរម្យ។ សម្រាប់ realme 11 ជាកំពូលស្មាតហ្វូនសម្រាប់លេងហ្គេមនិងថតរូបនេះ ភ្ជាប់មកជាមួយកម្លាំងសាកថ្មលឿន 67W SUPERVOOC ដែលមានថាមពលខ្លាំង នាំមុខដៃគូប្រកួតប្រជែងផ្សេងទៀតនៅក្នុងកម្រិតតម្លៃនេះ។ ការសាកថ្មដ៏លឿននេះ អាចសាកថ្មដ៏ធំរបស់ realme 11 ពី 0% ដល់ 50% ត្រឹមតែ 17 នាទីប៉ុណ្ណោះ។ ជាមួយនឹងការសាកថ្មពេញ 100% realme 11 ផ្តល់នូវថាមពលថ្មដ៏យូរអស្ចារ្យនៅគ្រប់ស្ថានភាពប្រចាំថ្ងៃ រួមទាំងការហៅទូរស័ព្ទបាន 52 ម៉ោង មើលវីដេអូ 21 ម៉ោងនៅលើ YouTube លេង Twitter 10 ម៉ោង លេង TikTok 15 ម៉ោង មើលផែនទីបាន 14 ម៉ោង និងលេងហ្គេម PUBG Mobile បាន 9.19 ម៉ោង ។ ដោយសារការសាកថ្មដ៏លឿន និងថាមពលថ្មដ៏ធំនេះ realme 11 ធ្វើឱ្យអ្នកប្រើប្រាស់ឈប់បារម្ភពីការឆាប់អស់ថ្ម ហើយមិនត្រូវការសាកថ្មទូរស័ព្ទរបស់ពួកគេញឹកញាប់ និងយូរដូចកាលមុនទៀតហើយ។

សុវត្ថិភាពគឺជាអាទិភាពចម្បងសម្រាប់ realme នៅពេលបង្កើតបច្ចេកវិទ្យាសាកថ្ម។ realme 11 មានការការពារសុវត្ថិភាពចំនួន 38 ដើម្បីធានាឱ្យប្រព័ន្ធសាកថ្មថាមពលខ្ពស់នេះ ដំណើរការបានលឿន និងដោយសុវត្ថិភាព ចាប់ពីដុំសាក និងខ្សែសាក ដោះស្រាយប្រព័ន្ធសៀគ្វីសាកថ្ម រហូតដល់ចុងបញ្ចប់នៃការផលិតថ្ម ។ អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍នៃការសាកថ្មលឿនជាងមុន ប៉ុន្តែមានសុវត្ថិភាពជាមួយនឹងការសាកថ្មលឿន 67W SUPERVOOC នេះ។

ទទួលបានបទពិសោធន៍នៃការដំណើរការឈានមុខ ជាមួយនឹងបន្ទះឈីបខ្លាំង MediaTek Helio G99 និង RAM បន្ថែមរហូតដល់ 16GB

realme 11 បំពាក់នូវបន្ទះឈីបខ្លាំង MediaTek Helio G99 6nm ដែលមានប្រសិទ្ធភាពថាមពលកម្រិតខ្ពស់ និងទទួលបានពិន្ទុគោល AnTuTu រហូតដល់ 420,939។ ដោយធ្វើការរួមគ្នាជាមួយនឹង RAM បន្ថែម របស់ realme សរុបរហូតដល់ 16GB អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍កម្រិតថ្មីនៃដំណើរការរលូនជាមួយ realme 11 ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនៅពេលលេងហ្គេម ដែលទាមទារដំណើរការខ្ពស់។

បញ្ចេញភាពច្នៃប្រឌិតរបស់អ្នកជាមួយនឹងកាមេរ៉ា Prolight កម្រិត 108MP ដែលគាំទ្របច្ចេកវិទ្យាពង្រីក 3x in-sensor

realme 11 បន្តនូវសមត្ថភាពថតរូបកម្រិតស្អាតច្បាស់ របស់ realme 11 Pro series ដោយបំពាក់នូវសេនស័រ Samsung ISOCELL HM6 ដែលមានកម្រិតភាពច្បាស់ដល់ទៅ 108MP និងទំហំសេនស័រធំ 1/1.67-inch កំពូលស្មាតហ្វូន realme 11 ផ្តិតយករូបភាពច្បាស់ខ្លាំង ផ្តល់អានុភាពដល់អ្នកប្រើប្រាស់កាន់តែច្រើន ក្នុងការកត់ត្រារឿងរ៉ាវផ្ទាល់ខ្លួន ដោយប្រើកាមេរ៉ានេះថតពេលវេលាណាមួយក្នុងជីវិតប្រចាំថ្ងៃ។

ឧបករណ៍សិនស័រកាមេរ៉ា ដ៏មានអានុភាពនេះក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យាពង្រីកក្នុងឧបករណ៍ សិនស័រកាមេរ៉ាដូចគ្នា ដែលមានលក្ខណៈពិសេសនៅលើស៊េរី realme 11 Pro គាំទ្ររបៀបពង្រីក 3x មិនបាត់បង់គុណភាពរូប ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុំថ្មីនៃការថតរូបនៅក្នុងទូរស័ព្ទ។ ជាមួយនឹងកាមេរ៉ាទំហំ 108MP និងភ្ជាប់មកជាមួយនូវ 3x in-sensor zoom, realme 11 កំណត់ស្តង់ដារថ្មីមួយសម្រាប់ផ្នែកនេះ និងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ នៃការថតរូបតាមទូរស័ព្ទដៃដ៏ឈានមុខគេបំផុត។

ភ្ជាប់មកជាមួយបទពិសោធន៍ឈានមុខ៖ អេក្រង់ 90Hz Super AMOLED, ការរចនាបែបរង្វង់ Glory Halo និង realme UI 4.0 ចេញពីប្រអប់

realme 11 បំពាក់អេក្រង់ Super AMOLED ល្បឿន 90Hz ដែលធានាបាននូវការចុចប្រើប្រាស់ អេក្រង់យ៉ាងរលូន និងបទពិសោធន៍នៃការទស្សនាយ៉ាងរស់រវើក។ នៅផ្នែកនៃការឌីសាញ គឺមានការចនាម៉ូដកាមេរ៉ាដែលទាក់ទាញបែបរង្វង់ (Glory Halo Design) ផ្តល់ឱ្យ realme 11 នូវលក្ខណៈលេចធ្លោខុសប្លែកពីស្មាតហ្វូនផ្សេងទៀតនៅក្នុងកម្រិតតម្លៃនេះ។ ជាមួយនឹងការរចនាម៉ូដកាមេរ៉ាបែប Glory Halo ដ៏ប្រណិត និងបែបផែនពន្លឺរាងអក្សរ S នៅខាងក្រោយ realme 11 ផ្តល់នូវភាពប្រណីត និងអារម្មណ៍អស្ចារ្យនៅក្នុងដៃ។ បើនិយាយពីបទពិសោធន៍ផ្នែក Software កំពូលស្មាតហ្វូន realme 11 ភ្ជាប់មកជាមួយ realme UI 4.0 ចេញពីប្រអប់ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារកម្មវិធី realme ចុងក្រោយបង្អស់។

អំពីក្រុមហ៊ុន realme

ក្រុមហ៊ុន realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់អន្តរជាតិ ដែលធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបឈានមុខគេដល់ស្មាតហ្វូនតម្លៃសមរម្យ។ ក្រុមហ៊ុននេះបានចេញលក់ស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកជាច្រើនដែលមាន Spec ខ្ពស់ គុណភាពល្អ និងការរចនាម៉ូដទាន់សម័យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។

បង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយលោក Sky Li ជាមួយទស្សនៈប្រចាំប្រេនថា “Dare to Leap” សំដៅលើការហ៊ានបោះជំហានទៅមុខ ក្រុមហ៊ុន realme បានក្លាយជាក្រុមហ៊ុនកំពូលទី៥ ក្នុងចំណោមក្រុមហ៊ុនកំពូល ៣០ លើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ហើយ realme បានជំហានចូលទីផ្សារអន្តរជាតិជាច្រើនដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាព្រីក ដែលមានអ្នកប្រើប្រាស់សរុបជាង ១៤០ លាននាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com