សៀក និង មីណា ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ក្រោយ លោក កុសមៈ លាតត្រដាង តម្លៃផ្លូវការរបស់ vivo V29 series នៅក្នុងព្រឹត្តិការណ៍សម្ពោធ
សីហា
-

កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន vivo បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូន V29 Series ថ្មី ដោយម៉ូដែលនេះមានការអាប់ដេតបន្ថែមទៅលើ AI នៅក្នុងមុខងារថតរូបលើកសម្រស់ Aura Portrait 2.0។ V29 Series ថ្មីនេះ មានបច្ចេកវិទ្យា និង ពណ៌ស្រស់ស្អាតឈានមុខគេ សាកសមបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសពេញនិយមក្នុងចំណោមយុវវ័យ។ ភ្ញៀវកិត្តិយស Seak និង Mina បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងជាមួយនឹង ការរចនាដ៏ស្រស់ស្អាតរបស់ពណ៌ vivo 29 Series ហើយពួកគេកាន់តែភ្ញាក់ផ្អើលទៅទៀត ពេលដែល Kosamak បានប្រកាសពីតម្លៃ ក្រោយពេល ពូដុំហ្វីល Film-Reel បានធ្វើបទបង្ហាញចប់។

បច្ចេកវិទ្យាថ្មី របស់ vivo V29 Series នេះមានការអាប់ដេតទៅលើ AI ថ្មីក្នុងការកែតម្រូវពណ៌ ទៅតាមស្ថានភាពពន្លឺដែលវាស់ដោយសីតុណ្ហភាពក្ដៅ និង ត្រជាក់ ឬ ហៅថា (Smart Color Temperature Adjustment) កងពន្លឺកែតម្រូវសីតុណ្ហភាពពណ៌ដ៏ឆ្លាតវៃ។ ការអាប់ដេត AI ថ្មីនេះ បានរចនាឡើងនូវទំហំរង្វង់កងពន្លឺធំជាងមុន (អង្កត់ផ្ចិត ១៥.៦ មីលីម៉ែត្រ) ផ្ដល់ថាមពលពន្លឺ ភ្លឺជាងមុន រហូតដល់ ៣៦% ដល់កាមេរ៉ាខាងក្រោយឱ្យមានសមត្ថភាពខ្ពស់ ក្នុងការថតរូបនៅកន្លែងខ្វះពន្លឺ ឬក៏នៅពេលយប់ ធ្វើឱ្យស្បែកមានសភាពភ្លឺម៉ដ្ឋ ច្បាស់ល្អ ជាងមុន តែមិនកុងពន្លឺ ដូចថតនៅស្ទូដីយោអាជីព។ ការមានការអាប់ដេត AI ថ្មី ធ្វើឱ្យពណ៌ស្បែកមានភាពស្រទន់ ព្រមទាំងជួយបិទបាំងស្នាម ដែលជាកត្តាធ្វើឱ្យ រូបថតរបស់អ្នកអាច បង្ហាញពីភាពស្រស់ស្អាតដូចធម្មជាតិជាមួយ ការបំភ្លឺយ៉ាងរស់រវើក ក្នុងលក្ខខណ្ឌសីតុណ្ហភាពត្រជាក់ ឬក្ដៅ។

នៅក្នុងកម្មវិធីសម្ពោធនោះ លោក Seak Mina និង MC បានបង្ហាញពីការពេញចិត្តរបស់ពួកគេចំពោះទៅលើទាំងពីរពណ៌ ហើយក្រៅពីនោះ vivo V29 Series ក៏មានជម្រើសពណ៌ខ្មៅសម្រាប់ជ្រើសរើសផងដែរ។

- V29 5G មានពណ៌ស្វាយស្ដើងស្រទន់ (Starry Purple) បង្ហាញនូវបច្ចេកទេសសិប្បកម្មភាគល្អិតម៉ាញេទិក 3D ប្រកបដោយភាពច្នៃប្រឌិត ភ្លឺចែងចាំង ដូចជាមេឃពេលយប់ជាមួយនឹងមីលគីវ៉េ និងផ្កាយភ្លឺ។

- V29 5G មានពណ៌ខ្មៅ ( Noble Black) បញ្ចេញនូវភាពឆើតឆាយ និងរចនាមិនសាំភ្នែក ដែលផ្ដល់នូវភាពធន់ និងធន់នឹងស្នាមប្រឡាក់ជាមួយនឹងស្នាមឆ្លូត។

- V29e ពណ៌ខៀវ (Ice Creek Blue) ពន្លឺចែងចាំង ដូចទឹកកកស្រស់ស្អាត

- V29e ខ្មៅចាស់បែបព្រៃពណ៌បៃតងក្រាស់ (Forest Black ) ភ្លឺចាំងដ៏ប្រណីត តែងាយមិនជាប់ប្រឡាក់ស្នាមក្រៅយៅដៃ

នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ MC បានប្រកាសពីតម្លៃរបស់ V29 5G ដែលមានតម្លៃ 459 ដុល្លារ ហើយ V29e មានតម្លៃ 349 ដុល្លារ បន្ទាប់ពី Film-Reel បានធ្វើបទបង្ហាញចប់ ។ តម្លៃនេះពិតជាធ្វើអោយ Seak និង Mina លាន់មាត់ នឹង ភ្ញាក់ផ្អើលព្រោះ រំពឹងថាវានឹងថ្លៃជាងការរំពឹងទុក ។

សរុបសេចក្តីមក vivo V29 ស៊េរីគឺជាជម្រើសដែលមានតម្លៃសមរម្យបំផុត និងជាជម្រើសដ៏ល្អក្នុងចំណោមដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

vivo Cambodia មានកាដូពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍អាចកម្ម៉ង់ទុកមុន ចាប់ផ្តើមពីថ្ងៃទី 26 ខែតុលា ដល់ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2023។

1. កាបូបស្ពាយ (ស្តុកមានកំណត់)

2. កាសឥតខ្សែ TWS

3. ការធានាអេក្រង់ខូចរយៈពេលប្រាំមួយខែ

4. ការធានាគុណភាពមួយឆ្នាំ

5. ស៊ីម Smart Bronze

មកបងប្អូន ប្រញាប់ឡើង! កាដូររបស់យើងមានកំណត់ ។