បើនិយាយពីតារាសម្តែងថៃ ប្រិយមិត្ដដែលជាអ្នកនិយមតាមដានទស្សនារឿងភាគថៃប្រាកដជាបានស្គាល់ហើយនូវតារាសម្ដែងប្រុសសម្បូរមន្ដស្នេហ៍ Pope Thanawat ដែលបច្ចុបន្នតារាប្រុសរូបនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជនចំពោះរឿងថ្មីរបស់លោកដែលបានធ្វើការចាក់ផ្សាយជាបន្ដបន្ទាប់ ដែលជាហេតុធ្វើឱ្យកេរ្ដិ៍ឈ្មោះតារាប្រុស Pope Thanawat មានភាពល្បីល្បាញជាច្រើន ។

ថ្វីត្បិតតែតារាប្រុសPope Thanawat មានភាពល្បីល្បាញខ្លាំងក៏ដោយ ក៏តារាប្រុសរូបនេះ នៅតែមានបែកធ្លាយនូវព័ត៌មានអាស្រូវជាហូរហែពីលោកផងដែរ ជាមួយនឹងការដែលលោកបានធ្វើការឆាត ញ៉ែ នារីៗវ័យក្មេង ជាញឹកញាប់ដែលធ្វើឱ្យនារីទាំងនោះទ្រាំនឹងទង្វើរបស់លោកក៏បានក៏បានធ្វើការបង្ហោះដើម្បីឱ្យមហាជនបានដឹងពីចរិតរបស់តារាប្រុសរូបនោះផងដែរ។

យ៉ាងណាមិញក្រោយរឿងអាស្រូវចាស់មិនទាន់ចប់ផង ស្រាប់តែពេលថ្មីៗនេះ ស្រាប់តែមានគណនីនារីវ័យក្មេងមួយរូប បានធ្វើការបង្ហោះសាររបស់Pope Thanawat ដោយបានធ្វើការផ្ញើរូប emoji ទៅរូបនាង ដែលការឆាតនៃសារនោះគឺចេញពីគណនីផ្លូវការរបស់តារាប្រុសរូបនោះតែម្ដង ដែលបានឆាតទៅធ្វើការរំខាននាង ជាហូរហែរ។
ក្រោយពីសាររបស់នារីវ័យក្មេងរូបនោះបង្ហោះនៅលើគណនីអ៊ីនស្ដាក្រាមរបស់នាង បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា តើតារាប្រុសរូបនោះពិតជាឆាតទៅនាងមែនដែរឬទេ វាពិតជាកំប្លែងខ្លាំងណាស់ ដែលតារាល្បីឈ្មោះឆាតទៅនាង ដោយអ្នកខ្លះបានធ្វើការបញ្ចេញមតិថា នោះអាចប្រហែលជាលោកឆាតទៅលេងនិងជជែកកម្សាន្ដជាមួយអ្នកគាំទ្ររបស់លោកក៏មិនដឹង អ្វីៗគឺចាំតែពីខាងតារាប្រុស Pope Thanawat ចេញមុខមកធ្វើការបកស្រាយតែប៉ុណ្ណោះ។
ប្រភព៖ SANOOK