នៅក្នុងពេលបច្ចុប្បន្ននេះ មហាជនគ្រប់រូប គ្រប់វ័យមិនថាក្មេងឬចាស់នោះឡើយ សុទ្ធតែបាននាំគ្នាងាកទៅអារម្មណ៍និងនាំគ្នាធ្វើការគាំទ្រជាខ្លាំងទៅលើវិស័យប្រដាល់គុនខ្មែរ ក្រោយពីកីឡាករគុនខ្មែរ អ្នកលេងពូថៃដែក ធឿនធារ៉ា បានធ្វើការផ្ដួល កំពូលថ្វីជើងលំដាប់ប្រទេសថៃ កីឡាករ សៃយ៉ុកនៅក្នុងការដណ្ដើមខ្សែក្រវ៉ាត់ថៃហ្វៃ ក្រៅពីនោះនៅមានកីឡាករល្បីៗដូចជា កីឡាករព្រំសំណាង ក៏បានធ្វើការផ្ដួលដៃគូរបរទេសឱ្យសន្លប់នៅក្នុងទឹកទី ១ជាហូរហែរផងដែរ ជាពិសេសនៅមានកីឡាករដ៏ទៃទៀតផងដែរ ដែលទាំងនេះសុទ្ធតែជាហេតុធ្វើឱ្យសន្ទះនៃការគាំទ្រវិស័យគុនខ្មែរ កាន់តែមានភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គួរឱ្យកត់សម្គាល់ ។


ដោយនៅក្នុងនោះ ក៏មានម្ចាស់កម្មវិធី ឧកញ៉ាល្បីៗ និងសប្បុរសជាជនជាច្រើនបាននាំគ្នាចូលមកធ្វើការចែករំលែកនិងនាំគ្នាធ្វើការឧបត្ថម្ភទាំងកម្លាំងកាយនិងម្លាំងចិត្ដ និងថវិការទៅតាមធនធានរបស់ខ្លួន ជូនទៅដល់កីឡាករ កម្ពុជាយើងជាច្រើនរូប សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគេនៅក្នុងការលើកមុខមាត់របស់ប្រទេសជាតិ។



នៅក្នុងដែរ សូម្បីតែតារាចម្រៀងពេជ្រ សោភា ក៏មានភាពរីករាយនិងមានភាពរីករាយជាខ្លាំង ដោយនាងក៏បានធ្វើការបញ្ចេញមតិផ្ទាល់ខ្លួន របស់នាងចំពោះគុនខ្មែរ ដោយបានលើកឡើងថា ខ្ញុំពិតជាមិននឹកស្មានទេថា គុនខ្មែរ-KUN KHMER យើងអាចឈានមកដល់ចំនុចនេះ និយាយថាពីវាយម្តងៗ អ្នកចូលរួមទស្សនារាប់មុឺននាក់ ទាំងមើលផ្ទាល់ ទាំងLive Views។ បងប្អូនអើយបើយើងអាចគាំទ្របែបនេះ បានលើគ្រប់វិស័យសិល្បៈ វប្បធម៌ និង កីទ្បាគ្រប់ទំរង់ កម្ពុជាពិតជាដល់ពេលខ្លាំងម្តងទៀតហើយ៕ ដោយឡែកតារាស្រីរូបនោះក៏បានធ្វើការពោលពាក្យបន្ថែមថា សង្ឃឹមថាខ្មែរយើងនៅតែបន្តគាំទ្របែបនេះរហូត។













