កម្សាន្ត ៖ ពិតណាស់បើនិយាយពីតារាសម្តែងស្រីដ៏ល្បីឈ្មោះ នី មុន្នីនាថ ច្បាស់ជាមានពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់រួចមកហើយ ព្រោះនាងគឺជាតារាសម្តែងស្រីមួយរូបដែលពោពេញទៅដោយទេពកោសល្យគួរឲ្យស្ងើចសរសើរខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ នី មុន្នីនាថ ក៏ត្រូវបានមហាជនចាត់ទុកថាជាតារាសម្តែងស្រីលំដាប់ជួរមុខផងដែរ ។
ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាសម្តែងស្រីរូបនេះវិញគឺពិតជាស្រស់ស្អាតខ្លាំង បើទោះបីជានាងមានវ័យរាងជ្រេក៏ពិតមែនប៉ុន្តែតារាសម្តែងស្រីរូបនេះនៅតែក្មេងហើយមើលទៅនៅតែស្រស់ស្អាតខ្លាំងដដែលមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ ។
យ៉ាងណាមិញថ្មីៗនេះ តារាសម្តែង នី មុន្នីនាថ បានបង្ហោះរូបថតអួតសម្រស់នៅលើបណ្តាញសង្គមប៉ុន្មានសន្លឹកឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនហើយក៏មានពុកម៉ែបងប្អូនជាច្រើនបានលាន់មាត់សរសើរតារាសម្តែងមិនដាច់ពីមាត់នោះទេ ថានាងពូកែថែសម្រស់ណាស់រហូតមានអ្នកខ្លះសួរត្រង់ៗពីវិធីថែសម្រស់របស់តារាស្រីរូបនេះថែមទៀតផង ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖















