លោក TOMMY និង លោក កែវ សុខផេង មានទស្សនៈផ្ទាល់ខ្លួនលើផលិតផលមួយនេះ
សីហា
-

ទឹកត្រចៀកកាំជីន ស៊ុន ដែលកំពុងចរាចរណ៍លើទីផ្សារអស់រយៈពេលប្រមាណ5ឆ្នាំ ពេលនេះហាក់មានសន្ទុះគួរអោយកត់សំគាល់ ដោយសារការធ្វើទីផ្សារនិងការផ្សព្វផ្សាយមួយរយៈក្រោយនេះមានការកើនឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនជាច្រើន។

អ្វីដែលពិសេសនោះ យើងឃើញថាមានបុគ្គលល្បីៗក្នុងសង្គមដែលជោគជ័យលើវិស័យការងាររបស់ខ្លួនបានធ្វើការផ្សព្វផ្សាយអោយផលិតផលនេះផងដែរក្នុងនោះមានរួមមាន លោក កែវ សុខផេង ជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា និង លោក TOMMY ស្វាមីរបស់ លោកស្រី សួស វីហ្សា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ជាពិសេសលោក TOMMY គាត់ក៏កំពុងជោគជ័យនូវក្នុងមុខជំនួញរបស់គាត់ផងដែរ។ 

ដោយការលើកឡើងរបស់ លោក កែវ សុខផេង និង លោក TOMMY មានលក្ខណៈប្រហាក់ប្រហែលគ្នាថា ពួកគាត់សម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយជូនផលិតផលទឹកត្រចៀកកាំជីន ស៊ុនដោយផ្អែកទៅលើគុណភាពរបស់ផលិតផល ដែលជួយអោយសុខភាពល្អ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់មនុស្សម្នាក់ៗ។ 

សុខភាពល្អជាផ្លូវនាំយើងទៅរកភាពជោគជ័យ ដូចនេះហើយទើបពួកគាត់ សហការណ៍ជាមួយក្រុមហ៊ុនទឹកត្រចៀកកាំជីន ស៊ុន ក្នុងការផ្សព្វផ្សាយអំពីតម្លៃនៃសុខភាព ដោយធ្វើការបង្ហាញអំពីការថែទាំសុខភាពប្រចាំថ្ងៃ ក៏ដូចជាអាហារសម្រាប់ទទួលទានជាពិសេសផងដែរ។ 

ភ្ជាប់ជាមួយគ្នានេះពួកគាត់ក៏ចង់បង្ហាញអំពីផលិតផលទឹកត្រចៀកកាំជីន ស៊ុនជាភេសជ្ជៈសុខភាពដែលមាន4រសជាតិដូចជា

-រសជាតិធម្មជាតិ

-រសជាតិគ្មានជាតិស្ករសម្រាប់អ្នកមិនចូលចិត្តផ្អែមឬអ្នកជម្ងឺទឹកនោមផ្អែម

-រសជាតិយិនស៊ិនជួយដល់រាងកាយមាំមួន ពង្រឹងការចងចាំ ការពាររាងកាយប្រឆាំងនឹងជម្ងឺមហារីក

-រសជាតិខូឡាជេនជួយអោយស្បែកស្រស់ស្អាតក្មេងជាងវ័យ។

ចំពោះលោកអ្នកដែលចាប់អារម្មណ៍ផលិតផលទឹកត្រចៀកកាំជីន ស៊ុន គឺអាចរកបានគ្រប់ទីកន្លែង25ខេត្តក្រុង តាមដេប៉ូឬម៉ាតនានា។ បើបងប្អូនមានចម្ងល់អីផ្សេងៗអាចទាក់ទងទៅកាន់ផេកជីន ស៊ុនផ្ទាល់: https://www.facebook.com/jinsoontcc