ភ្នំពេញ៖ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បានអះអាងថា ក្នុងបាល់ទាត់សម័យទំនើបបច្ចុប្បន្ន ការហ្វឹកហាត់លើទីលានតែមួយមុខ ពុំគ្រប់គ្រាន់នោះទេ ពោលគឺត្រូវពង្រឹងការហ្វឹកហាត់កាយសម្បទាបន្ថែម ដើម្បីជំរុញការប្រកួតប្រជែងឲ្យកាន់តែមានប្រសិទ្ធភាព និងចៀសវាងការងាយរងរបួសផ្សេងៗ។ តាមរយៈនេះលោកបានជំរុញកូនក្រុមរបស់ខ្លួន ត្រូវធ្វើការងារខ្លាំង ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។
![](/wp-content/uploads/2022/2/23/media/large/194279/dsfghgfhffdg.jpg?1645607633)
![](/wp-content/uploads/2022/2/23/media/large/194286/hgfhgfhgh1111111111.jpg?1645607729)
យ៉ាងណាមិញ លោក កែវ សុខង៉ន អតីតខ្សែប្រយុទ្ធល្បីល្បាញរបស់កម្ពុជា និង បច្ចុប្បន្នជាអ្នកចាត់ការក្រុម ភ្នំពេញក្រោនបានបញ្ចេញមតិតិះគន់ចំៗ ទៅលើលោក Honda ថា : លោក Honda ជាគ្រូអនឡាញ គ្មានគុណភាពអាចដឹកនាំជម្រើសជាតិបានជោគជ័យទេ ព្រោះគាត់គ្មានវេលាគ្រប់គ្រាន់ មកដឹកនាំផ្ទាល់ ។ គាត់ជាកីឡាករអាជីពដែរ ដូចនេះគ្មានពេលគិតគូរក្រុមជម្រើសជាតិទេ ហើយការមកដឹកនាំពេលប្រកួតរយៈពេលខ្លី គឺមិនអាចទៅរួចនោះទេ គឺគ្មានគុណភាព
![](/wp-content/uploads/2022/2/23/media/large/194280/fhfghfgdfgdfg.jpg?1645607638)
លោក Honda មកដឹកនាំ Free មែនតែនេះក៏ដោយសារកេរ្តិ៍ឈ្មោះរបស់គាត់ដែរ ។ គាត់លះបង់ស្អីគេ? បើលះបង់ពិតមែន គាត់សុខចិត្តឈប់លេងបាល់ ហើយមករស់នៅកម្ពុជាដើម្បី តាមដាន នៅដឹកនាំជាមួយជម្រើសជាតិកម្ពុជា ទើបហៅថាលះបង់ហើយទទួលបានជោគជ័យ។ ហើយបើថាលោកចង់បានប្រាក់ខែ ចាំរៃលុយពីប្រជាជនកម្ពុជា ម្នាក់១ដុល្លារ អោយជាប្រាក់ខែក៏បាន
![](/wp-content/uploads/2022/2/23/media/large/194281/%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%84%E1%9E%A0%E1%9E%90%E1%9E%8A%E1%9E%84.jpg?1645607645)
ពេលការប្រកួតក្នុងលីគ គ្មានឃើញគ្រូ Honda មកមើលទេ ឃើញតែ Suzuki , Isuzu ... មានតែគ្រូខ្មែរៗ ជាអ្នកទៅតាមដានកីឡាករ ជ្រើសរើសកីឡាករ ។ ជិតដល់ថ្ងៃប្រកួតមកដល់ ពេលប្រកួតឈរ ៩០នាទី មានន័យអ្វី ?
![](/wp-content/uploads/2022/2/23/media/large/194282/%E1%9E%85%E1%9E%81%E1%9E%9C%E1%9E%A0%E1%9E%84%E1%9E%90%E1%9E%84%E1%9E%94%E1%9E%90%E1%9E%85%E1%9E%9C%E1%9E%94.jpg?1645607652)
នេះជាអ្វីដែលលោក កែវ សុខង៉ន បាននិយាយក្នុងការ Live យប់មិញ ប៉ុន្តែគាត់ក៏និយាយដែរថានេះគ្រាន់តែជាការរិះគន់ស្ថាបនាដើម្បីចង់ឲ្យបាល់ទាត់កម្ពុជាយើងរីកចម្រើន ព្រោះលោកឈឺចាប់ច្រើនលើកច្រើនសារពិសេសការចាញ់របស់កម្ពុជានៅពានរង្វាន់ Suzuki Cup ប្រទេស សិង្ហបុរី និង ពាន AFF U23 CHAMPIONSHIP នៅទឹកដីខ្លួនឯងនេះ។
ប្រភព៖ Sport News KH