អត់ទាន់ចប់ទេ ! បែកធ្លាយ KO1 ទៅចាំជួបរដ្ឋមន្ត្រីក្រសួងព័ត៍មានតាំងពីព្រឹក ប៉ុន្តែត្រូវ ឯកឧត្តម ខៀវ កញ្ញារិទ្ធ ឆ្លើយតបយ៉ាងខ្លីថា...
ស៊ីហៀង
-

ក្រោយសម្តេចប្រមានធ្ងន់ៗទៅកាន់ K01 រួចមកឃើញថាពេលនេះរដ្ឋមន្ត្រីក្រសួងព័ត៍មានបានសម្រេចធ្វើការលុបអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់ K01 ភ្លាមតែម្តង ព្រោះតែ K01 បានបង្ហោះវិដេអូ មានលក្ខណៈញុះញង់ និងបង្កចលាចលនៅក្នុងសង្គម គ្រាដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រោយរដ្ឋមន្ត្រីក្រសួងព័ត៍មានបានសម្រេចធ្វើការលុបអាជ្ញាបណ្ណរបស់ខ្លួនរួចមកស្រាប់តែលោក ឃឿន សុឡា ហៅ K01 នេះបានប្រើពាក្យសម្តីធ្ងន់ៗទៅកាន់ក្រសួងព័ត៍មានរហូតធ្វើឲ្យមានមហាជននិងថ្នាក់ដឹកនាំជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះលោក ឃឿន សុឡា ហៅ K01 នេះយ៉ាងខ្លាំង ។ 

ជាមួយគ្នានេះដែរថ្មីៗនេះល្បីថាលោក ឃឿន សុឡា ហៅ K01 នេះបានដឹងកំហុស រួចក៏បានធ្វើការសូមទោសជាថ្មីម្តងទៀតទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៍មានមិនត្រឹមតែប៉ុណ្ណោះទេ មានគេនិយាយថាលោក ឃឿន សុឡា ហៅ K01 នេះថែមទាំងមកអង្គុយរងចាំជួបលោករដ្ឋមន្ត្រីក្រសួងព័ត៍មានតាំងពីព្រឹកថែមទៀតផង ។ 

នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកមួយដែលមានឈ្មោះថា ៖ OR Leakhena បានរៀបរាប់ឲ្យដឹងបែបនេះថា «ថាមែនៗ និយាយឡូយ៩ ទីបំផុតមករង់ចាំជួបរដ្ឋមន្ត្រីតាំងពីមាន់រងាវ។ លោកមើលងាយនិងជាន់ឈ្លីទំហំបេះដូងសណ្តោស ប្រណី មេត្តា អត់អោន របស់ថ្នាក់ដឹកនាំខ្ញុំណាស់ ។មនុស្សដែលថ្នាក់ដឹកនាំខ្ញុំលែងមានក្តីមេត្តាហើយ បានន័យថាជាប្រភេទមនុស្សដែលគេលែងនិយាយហើយ» ៕