ពីក្មេងវ៉ៃសារ៉ាស្បែកជើងឲ្យគេតាមហាងគុយទាវ តស៊ូ​ ខិតខំ​ ប្រឹងប្រែង​ និង​ ទំនុកបម្រុង ​ពី​លោកអធិការ​ក្រុងកំពង់ចាម​ ទេីបគាត់ទទួលបានជោគជ័យ​ មានថ្ងៃនេះ
ស៊ីហៀង
- 500

គួរឲ្យសរសើរ ពីការតស៊ូរបស់ប្អូនប្រុសម្នាក់ ដែលបានខិតខំប្រឹងប្រែង តស៊ូ រៀនសូត្រ នៅក្នុងជីវិត ហែលឆ្លង​ គ្រប់រឿងរ៉ាវជាច្រើន ។ ជាក្មេង ដើរវ៉ៃសារ៉ា ស្បែកជើងឲ្យគេ តាមទីកន្លែងជាច្រើន ក៏បានប្អូនធ្លាប់បានធ្វើ ប្អូនប្រុសពិតជាមានការតស៊ូខ្លាំង មែនទែន ។ ក្មេងប្រុស ម្នាក់ពិតជាមិនធ្វើឲ្យ លោកអធិការ​ ក្រុងកំពង់ចាម​ អស់សង្ឃឹមដោយសារប្អូនប្រុសនោះទេ គឺប្អូន បានខំប្រឹងឲ្យអស់ពីលទ្ធភាព រហូតទទួលបានជោគជ័យ។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ritheany Chin បានបង្ហាញពីការខិតខំប្រឹងប្រែង​ របស់ប្អូនប្រុស ពីការប្រឹងប្រែងតស៊ូនៅក្នុងជីវិត។ ម្ចាស់គណនីហ្វេសប៊ុក ខាងលើនេះ បានរៀបរាប់ ថា "ធ្លាប់ជាក្មេង​ វ៉ៃសារ៉ាស្បែកជេីងតាមហាងគុយទាវ​ ដោយសារតែមានការតស៊ូ​ ខិតខំ​ ប្រឹងប្រែង​ និង​ ទំនុកបម្រុង​ពី​ លោកអធិការ​ ក្រុងកំពង់ចាម​ ទេីបគាត់ទទួលបានជោគជ័យ​ ដូចសព្វថ្ងៃ​ ។ ជូនពរប្អូនប្រុសទទួលបានជោគជ័យក្នុងជីវិត"។