RIP ពិតជាលឿនពេកហើយ...ក្មេងស្រី ដែលឆ្លាត រួសរាយ រឹងមាំ បានទៅចោលមិត្តភក្តិ ទៅចោលអ្នកគ្រូ និងក្រុមគ្រួសារ គឺដោយសារតែ...
ស៊ីហៀង
-

ពិតជារឿងមួយដែលសោកស្តាយបំផុតនៅក្នុងជីវិត ក្នុងនាមជាអាណាព្យាបាល​ គ្រូបង្រៀន មិត្តរួមថ្នាក់ របស់ប្អូនទេពី ដែលបានលាចាកលោកទៅទាំងក្មេងខ្ចី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បានឆក់យកអាយុជីវិតរបស់ក្មួយស្រីទៅចោល មិត្តភក្តិ ដែលរៀនជាមួយគ្នា ទាំងអាល័យ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកគ្រូ ដែលមានឈ្មោះថា Oun Horn បានបង្ហោះសារឲ្យដឹងថា "ក្មេងស្រីដែលឆ្លាត ដែលគួរអោយស្រលាញ់ ដែលរឹងមាំ របស់Teacher Horn បានទៅចោលមិត្តភក្តិ និងអ្នកគ្រូហេីយ ?? សូមអោយកូនទៅអោយបានសុខណាទេពី??"។

អ្នកគ្រូបានបន្ថែមទៀតថា "នាងជាក្មេងដែលរៀនពូកែ ឆ្លាត ប្រឹងប្រែងរៀនសូត្រ មិនដែលចេះធ្វេីអោយអ្នកគ្រូពិបាកនៅក្នុងការបង្រៀន ? នេះជាកិច្ចការដែរទេពីបានធ្វេីចុងក្រោយគេមកអោយអ្នកគ្រូ ?។ អ្នកគ្រូនៅតែនឹកស្រម៉ៃដល់អូនជានិច្ច ទេពី ហេីយក៏ចងចាំអូនទេពី ជាសិស្សល្អរបស់អ្នកគ្រូជារៀងរហូតផងដែរ❤️?RIP Tepy?"។

ចំណែកសារបង្ហោះដោយអ្នកម្តាយរបស់ទេពី បានរៀបរាប់ទាំងទឹកភ្នែកថា "កូនម៉ាកទៅចោលម៉ាកគ្មានថ្ងៃត្រឡប់ជារៀងរហូត???លឿនពេកហេីយ??"។

ក៏មានបងប្អូនចូលមកខមិន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ចំពោះការបាត់បង់ក្មួយស្រីទេពី ដែលជាក្មេងម្នាក់ល្អ សិស្សល្អ មិត្តល្អ មិនគួរណាអាយុខ្លីបែបនេះសោះ ។ ម្ចាសគណនីហ្វេសប៊ុកមួយបានបង្ហោះសារថា" ក្មួយទេពី មិត្តរួមថ្នាក់អូនម៉ៃ ទៅចោលមិត្តភក្រទាំងអស់គ្នា ជារៀងរហូតហើយ ? មីងរន្ធត់ក្តុកក្តួលខ្លាំងណាស់ ទឹកភ្នែកមីងហូរស្រក់ អានិតក្មួយជាពន់ពេក ទេពី មីងតែងតែជួបក្មួយពេលជូនកូនម៉ៃ ដើរចូលថ្នាក់រៀនជាមួយគ្នា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារក្មួយផង មិនដឹងក្រុមគ្រួសារក្មួយ ពិបាកទទួលយកប៉ុនណាទេ សូមវិញ្ញាណខន្ធក្មួយ ទៅកាន់ទីស្ងប់សុខ បើមានជាតិក្រោយពិត សូមកុំអោយអាយុខ្លីដូចជាតិនេះទៀត ( ស្​ លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រឹកមុិញ)"។

មានវិដេអូ៖