ជិះម៉ូតូសុខៗ ស្រាប់តែឃើញសង្សារចាស់ជិះអោបគ្នា ជាមួយសង្សារថ្មី ទ្រាំមិនព្រួតគ្នាវៃបែកក្បាល រងរបួសធ្ងន់
-

ខេត្តកណ្តាលៈ គូសង្សារវ័យ​ក្មេងមួយគូ កំពុ​​​​​ងជិះម៉ូតូឱបចង្កេះ​​​​​​​​​​​គ្នាយ៉ាងស្អិតល្មួ​​​​​​​​​​​​​ត ស្រាប់តែត្រូ​​​​​​​​​​​វយុវជន២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាក់ ទំនងជាគូស្នេហ៍ចា​​​​​​​​​​​​ស់ ផ្ទុះភ្លើង​​​​​​​​​​​​ប្រចណ្ឌ ប្រ​​​​​​​​​​​ទះឃើញហូត​​​​​​​​​​​​ខ្សែក្រវាត់​​​​​​​​​​​ដេញវាយ​​​​​​​​​​​​បណ្តាលឱ្យរ​​​​​​​​​​​​​យះក្បាល​​​​​​​​​​​​ទាំង២​​​​​​​​​​​​​​​​នាក់ រ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងរបួសធ្ងន់ ចំណែកជ​​​​​​​​​​​នដៃដល់ទាំ​​​​​​​​​​​​​ង២នាក់ ​​​​​​​​​​​​​ត្រូវប្រជា​​​​​​​​​​​​ពលរដ្ឋព័ទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់បានប្រគល់ទៅឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ដែលស្ថិតនៅចំ​​​​​​​​​​​ណុចគល់ស្ពាន​​​​​​​​​​​តាំងហ៊ុន ព្រំប្រ​​​​​​​​​​​​​​ទល់សង្កាត់​​​​​​​​​​​​​​​​​​​​​តាខ្មៅ និងឃុំស្វាយរលំ ស្ថិតក្នុ​​​​​​​​​​​​​​​​ងភូមិលេខ៣​​​​​​​​​ ឃុំស្វាយរលំ ស្រុកស្អាង កាលពី​​​​​​​​​​​​​​​​​​​​​វេលាម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី២៨ ខែកក្ក​​​​​​​​​​​ដា ឆ្នាំ២០១៨ ។

គូរស្នេហ៏ទាំង២នាក់មានឈ្មោះ​​​​​​ឃុត សុជាតា ហៅស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ មុ​​​​​​​​​ខរបរសិស្ស មា​​​​​​​​​​​​នលំ​​​​​​​​​​​​​​នៅក្នុងភូមិ​​​​​​​​​​​ថ្មី សង្កាត់តា​​​​​​​​​​ខ្មៅ ក្រុងតាខ្មៅ​​​​​​​​​​​​ និងទី២ឈ្មោះសួន ​​​​​​​​​​​​​​​​​​ពុទ្ធមុន្នីរ័ត្ន ហៅប៉ង់ ភេទប្រុស អាយុ១៨ឆ្នាំ ​​​​​​​​​​មុខរបរកសិករ មា​​​​​​​​​​​នលំនៅក្នុង​​​​​​​​​​​ភូមិឃុំកើតហេ​​​​​​​​​​​​​​​​​​​​​​​​​តុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះ ​​​​​​​​​​ធឿន ប៉ាលី អា​​​​​​​​​​​យុ២០ឆ្នាំ មុខ​​​​​​​​​​​​​​របរកម្មក​​​​​​​​​​​​​​​​​​​​​រ មានលំនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង និងទី២​​​​​​​​​​​-ឈ្មោះសន ​​​​​​​​​​​ចាន់ធា អា​​​​​​​​​​​​យុ២២ឆ្នាំ មុខ​​​​​​​​​​​របរកម្មករ មា​​​​​​​​​​​​​នលំនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។ បច្ចុប្ប​​​​​​​​​ន្នជនសង្ស័​​​​​​​​​​​យទាំង២នាក់​​​​​​​​​​​ ត្រូវបានសមត្ថកិ​​​​​​​​​​ច្ចឃាត់ខ្លួន​​​​​​​​​​​បញ្ជូនទៅអធិការ​​​​​​​​​​​​​ដ្ឋាននគបាល​​​​​​​​​​ស្រុកស្អាង ដើ​​​​​​​​​​​​ម្បី​​​​​​​​​​​​​​​​​​​​​បន្តអនុវត្ត​​​​​​​​​​​​​តាម​​​​​​នីតិវិធី៕