មកពីផឹកវិញ ប្រពន្ធស្ដីឲ្យតិចតូច ទ្រាំមិនបាន វៃប្រពន្ធបែកក្បាល រងរបួសធ្ងន់
-

ឧត្ដរមានជ័យៈ មានករណីហឹង្សាមួយ កាលពីវេលាម៉ោង៦ៈ០០នាទីព្រលប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបុរសជាប្ដីមានឈ្មោះ ព្រឿង អៀច អាយុ៣៨ឆ្នាំ ចំណែក ស្រ្ដីរងគ្រោះត្រូវជាប្រពន្ឋឈ្មោះ ម៉ៅ ទឿង អាយុ៣៥ឆ្នាំ។ នៅមុនពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង រួចមកដល់ផ្ទះរករឿងប្រពន្ធកូនរហូត ឈានដល់ការបង្កហិង្សា វៃប្រពន្ធបែកក្បាលរងរបួសធ្ងន់ ដែលស្ថិត នៅផ្ទះជនសង្ស័យនៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចករសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕