អាសូរណាស់!!! ប្ដីដេកអោបសពប្រពន្ធ ទាំងអាល័យ
ភ្នំពេញៈ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ តាមមប្រភពប្ដីស្ត្រីរងគ្រោះឈ្មោះ អ៊ឹម វណ្ណដា បានឱ្យដឹងថា សាកសពប្រពន្ធរបស់គាត់មានឈ្មោះ យឿន ឆៃគា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៧ ផ្លូវបេតុង ក្រុមទី១ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ ប្រពន្ធគាត់បានចូលទៅលាងចានឆ្នាំង រួចមក បានទាញទូដែក ពេលនោះក៏បានហៅប្តីឱ្យជួយ ទាញទូ តែប្តីមិនបានមកទាន់ផង ជនរងគ្រោះបានទាញទូដែក ទៅប៉ះនិងចរន្តអគ្គិសនី បណ្តាលឱ្យដួល។ ក្រោយមកខ្ញុំ ចូលទៅឃើញប្រពន្ធដេកដួលស្លាប់បាត់ទៅហើយ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។