គុណម្ចាស់ ស៊ាន ច័ន្ទតារា និងនាំយកអំណោយរបស់សប្បុរសជន ទៅខេត្តស្ទឹកត្រែង ដែលកំពុងជួបនូវទុក្ខលំបាក ដោយសារគ្រោះទឹកជំនន់ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមបាន ជាសំភារៈ ជាមី ឬថវិការ...(មានវីដេអូ)
សង្ឃឹមថាបងប្អូនចូលរួមជួយពួកគាត់កំពុងរងគ្រោះទាំងអស់គ្នា #ថ្ងៃស្អែកជួបគ្នាបងប្អូននៅស្ទឹងត្រែង ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ នៅព្រឹកនេះ ក្រសួងធនធានទឹក និងឧតុនិយម ៖ មកដល់ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៥ ម ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម ប៉ុណ្ណោះ ។ ពេលនេះ ទឹកទន្លេបានចាប់ផ្តើមលិចចូលតំបន់ទំនាបមួយចំនួនដែលនៅតាមដងទន្លេជាបណ្តើរៗហើយ ។ ម្យ៉ាងវិញទៀត ព្រះគុណម្ចាស់សង្ឃដីកា ថា "ចម្រើនពរញាតិញោមសប្បុរសជនប្រុសស្រី ខ្វះឡានដឹកជញ្ជូនសម្ភារទៅ ខេត្តស្ទឺងត្រែង ជួយប្រជាជនរងគ្រោះទឹកជំនន់ ញាតិញោមមានជាឡានដឹក ប្រភេទ Pick Up ជួយចូលរួមផងញាតិញោម"។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។