លោក Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប កោតសរសើរចំពោះកម្ពុជាដែលមានចំនួនពលរដ្ឋដ៏ច្រើនលើសលុបបានចេញទៅបោះឆ្នោត
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះបានថ្លែងឲ្យដឹងថា៖ លោកសាស្ត្រាចារ្យបណ្ឌិត Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប ដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ បានកោតសរសើរចំពោះកម្ពុជាដែលមានចំនួនពលរដ្ឋដ៏ច្រើនលើសលុបបានចេញទៅបោះឆ្នោតដែលប្រព្រឹត្តិទៅដោយរលូន, សេរី, យុត្តិធម៌ ត្រឹមត្រូវ គ្មានអំពើហិង្សាតាមបែបលទ្ឋិប្រជាធិបតេយ្យពិតប្រាកដ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។