ពលរដ្ឋជួយចាប់បានក្រុមចោរប្លន់ម៉ូតូ២នាក់ហើយវាយឡើងប៉ោងមុខ ឯម្នាក់ទៀតគេចខ្លួនបាត់ ក្រោយពីធាក់ប្លន់ម៉ូតូមិនបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ចំណោមបក្ខពួក ៣នាក់ត្រូវបាននគរបាលប៉ុស្តិ៍វាលស្បូវឃាត់ខ្លួនភ្លាមៗក្រោយពីជាប់ពាក់ព័ន្ធករណីវាយប្លន់មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២យប់ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ ជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។