មិនឲ្យចាញ់គ្នា...កូនប្រុសពៅ លោក ព្រាប សុវត្ថិ បង្ហាញវត្តមានយ៉ាងស្រស់សង្ហារអមជាមួយរថយន្ត ម៉ាក Mazda ពណ៌ស យ៉ាងថ្មីស្រឡាង...
កាលពីប៉ុន្មានថ្ងៃមុន កូនប្រុសពៅរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ ដែលទើបតែបង្ហោះរូបរថយន្តស៊េរីថ្មីមួយគ្រឿងម៉ាក Mazda ពណ៌ស យ៉ាងថ្មីស្រឡាង ក្រោយពីបងប្រុសប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះរូបលោក អមនឹងរថយន្តស៊េរីទំនើបយ៉ាងថ្មីស្រឡាងភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាទើបតែឃើញបងប្រុសទើបតែបង្ហោះរថយន្តស៊េរីទំនើបដែលមានតំលៃដ៏ទៅជាង៦ម៉ឺនដុល្លារ កាលពីពេលថ្មីៗ ស្រាប់តែពេលនេះប្អូនប្រុសបង្ហោះរូបលោកជាមួយរថយន្តថ្មីមួយគ្រឿងដែរ។ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានសរសើរពីទឹកចិត្តលោកឪពុក ដែលខំប្រឹងដើម្បីកូនៗ ហើយនេះក៏ជាគំរូដ៏ល្អសម្រាប់លោកឪពុកជាច្រើនផងដែរ៕
























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។