ពិធីការិនីដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែ បងប្អូន កញ្ញា ឌួង ហ្សូរីដា បានបង្ហាញពីអារម្មណ៍រំភើប និងអរគុណដល់ ប្រិយមិត្តដែលជូនពរឲ្យអ្នកម្តាយ កញ្ញា ឆាប់ជាសះស្បើយ។ ជាក់ស្តែង អ្នកម្តាយរបស់កញ្ញាកំពុងបានដេកសម្រាកព្យាបាល នៅប្រទេសថៃ ហើយពេលនេះអាការៈក៏បានធូរសះស្បើយជាមុនហើយ ព្រោះថាការវះកាត់ទទួលបានជោគជ័យ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុក ផ្ទាល់របស់កញ្ញា បានរៀបរាប់ទាំងអារម្មណ៍សប្បាយថា "????អរគុណដល់ការជូនពរពីអ្នកទាំងអស់គ្នាចំពោះម្តាយរបស់ខ្ញុំ ពេលនេះគាត់ចេញពីបន្ទប់វះកាត់ និង ដឹងខ្លួនវិញហើយ។ បានន័យថា ការវះកាត់ទទួលបានភាពជោគជ័យ និង ឆ្លងកាត់ការឆ្លងមេរោគផ្សេងៗនៃការបែកធ្លាយនៃពោះវៀនដុះខ្នែងនេះ ។ ???គ្មានពាក្យនឹងបរិយា ក្រៅពីលើកម្រាមដៃដប់អរគុណព្រះ ទេវតា និង វត្ថុសក្ត័សិទ្ធក្នុងលោកដែលបានប្រោះព្រំជីវិតអ្នកម្តាយ អោយរួចផុតពីគ្រោះថ្នាក់នាគ្រានេះ ????"។ ទន្ទឹមនឹងការបង្ហោះសារភ្លាម ក៏មានអ្នកគាំទ្រជាច្រើនចូលមកខមិន ជូនពរឲ្យឆាប់ជាសះស្បើយ៕







