វៃដល់ថ្នាក់នេះមិនរស់ទេ!!! បងប្អូន មើលវីដេអូនេះហើយ ជួយផ្ដល់មតិតិចមក មនុស្សប្រុសវៃមនុស្សស្រីដល់ថ្នាក់នេះ គួរចាត់ការរបៀបមិច......(មានវីដេអូ)
-

កាលពីវេលាម៉ោង ១ៈ៣៦នាទី ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ មានករណីអំពើហិង្សា នៅចំណតឡានក្រោមដីមួយកន្លែង ដោយមើលក្នុងវីដេអូនេះ យើងឃើញថា គូស្នេហ៏មួយគូនេះ ដូចជាមានទំនាស់គ្នាមិនដឹងពីពេលណាមកទេ ស្រាប់តែខាងប្រុសទៅដាល់ខាងស្រីមួយដៃ ធ្វើឲ្យខាងស្រីទ្រាំមិនបានក៏ទះខាងប្រុសមួយកំផ្លៀងវិញ ពេលនោះក៏កើតជារឿងវៃគ្នាទៅវិញទៅមក ។ បងប្អូន មើលទៅក្នុងវីដេអូនេះ ខាងប្រុសវៃខាងស្រីគឺសាហាវមែនទែន ដល់ថ្នាក់យកមួកសុវត្តិភាពវៃផង ច្រវាច់ ក ខាងស្រីផង អ្វីដែលធ្ងន់ធ្ងរនោះគឺ លើកជើងទាត់មុខស្រីតែម្ដង ៕ នេះហើយស្នេហា ពេលស្រលាញ់គ្នាដំបូងគឺល្អគ្រប់យ៉ាង បងស្មោះអូនស្មគ្រ័ ដល់ពេលគេឈ្លោះគ្នាវិញ បងចូល​ប៉ុស្ត៌ អូនចូលពេទ្យ នេះហើយគឺរស់ជាតិស្នេហា មានការឈឺចាប់ មានសប្បាយរីករាយ ជីវិតគឺវាអញ្ចឹង បើមិនសាកក៏មិនដឹងដែរ ???។