នាងខ្ញុំឈ្មោះ អ៊ួច ចន្ធូ អាយុ១៨ឆ្នាំ រស់នៅជាមួយយាយ ស្ថិតនៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមជម្រាបសួរដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នានៅក្នុងបណ្តាញហ្វេសបុកទាំងអស់គ្នា។ កាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ វេលាម៉ោង១រំលងអាធ្រាត មានចោរមួយក្រុមបានគាស់ទ្វាផ្ទះរបស់ខ្ញុំក្នុងដៃពួកវាមានកាន់ ព្រនង់ កាំបិតផ្គាក់ មកគំរៀមសម្លាប់យាយខ្ញុំ នឹងទាររកលុយពីយាយខ្ញុំ យាយខ្ញុំមានប្រាក់តែ១០ម៉ឺនរៀល និងក្រវិលមួយគូរអោយពួកវា នឹងសុំអង្វរពួកវាកុំអោយសម្លាប់គាត់ តែវាពួកបានលុយហើយ នៅតែកាប់យាយខ្ញុំយ៉ាងព្រៃផ្សៃ ហើយពួកវាដឹងថាខ្ញុំបានឃើញពួកវា ស្គាល់ពួកវា វាមកកាប់រូបខ្ញុំទៀត តែខ្ញុំបានយកដៃរង ហើយពួកវាបានយកលុយ ហើយលោតចុះតាមបង្អួចគេចខ្លួនបាត់។ យាយរបស់ខ្ញុំត្រូវពួកវាកាប់របួសយ៉ាងធ្ងន់ធ្ងរ រូបខ្ញុំភ័យណាស់បានស្រែកឆោឡោអោយអ្នកជិតខាងជួយ ហើយបានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ ភ្លាមៗ ។





