គួរប្រុងប្រយ័ត្ន!! អគ្គីភ័យបំផ្លាញផ្ទះខ្មែរឥស្លាមមួយខ្នងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយផ្ទុះសេខ្សែភ្លើង
ភ្នំពេញៈ នៅយប់ថ្ងៃច័ន្ទ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ និង៣០នាទី មានអគ្គីភ័យបំផ្លាញផ្ទះខ្មែរឥស្លាមមួយខ្នងនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អគ្គីភ័យឆេះផ្ទះមួយកន្លែងនេះ បង្កឡើងដោយផ្ទុះសេខ្សែភ្លើង ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះមានទំហំប្រមាណ ៦មx៩ម សង់អំពីឈើប្រក់ស័ង្កសី ឆេះស្ទើរតែទាំងស្រុង(៩០%) និងឆេះផ្ទះតៀមថ្មតូចនៅខាងក្រោយ១ទៀត។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។