ពិតជាកម្របានឃើញណាស់!!! អ្នកនាង កាតុ នាំគ្នាទៅសួរសុខទុក្ខ នឹងនាំយកថវិការជូនដល់ ភរិយារបស់ លោកតា ស៊ីន ស៊ីសាមុត (មានវីដេអូ)
មានមនុស្សជាច្រើនប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ អ្នកនាង កាតុ ដែលជាតារាកំប្លែង និងជាពិធីការិនីពូកែនិយាយម្នាក់ដែលកំពុងតែពេញនិយមក្នុងប្រទេសកម្ពុជាយើងនោះ។ ហើយកាលពីម្សិលមិញនេះ អ្នកនាង កាតុ និងស្វាមី ព្រមទាំងមានមិត្តភ័ក្តិមួយចំនួនបានទៅសួរសុខទុក្ខ លោកយាយ ខាវ ថងញ៉ុត ត្រូវជាភរិយារបស់ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ដែលមានទីតាំស្ថិតនៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងនោះផងដែរ គេក៏បានសង្កេតឃើញច្រកទ្វារចូលផ្ទះរបស់ភរិយាលោកតា ស៊ីន ស៊ីសាមុត ត្រូវបានគេ លើកស្លាកមួយដោយសរសេរថា "គេហដ្ឋានគ្រួសារលោកតា ស៊ីន ស៊ីសាមុត"។
























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។