ចិនទៀតហើយ! លោក វិល្លាម ក្តៅចិត្ត បាត់អាជ្ញាធរអប្សរាទៅណាអស់ហើយ បានជាបណ្តាលឲ្យជនជាតិចិន មកស្វាន ឫខួង ធ្វើឲ្យខូចខាត នៅតំបន់ជុំវិញប្រាសាទអង្គរ ជួយបកស្រាយផង ជៀសវាងមហាជនមានការភ័ន្តច្រលំ..
បើយោងតាមគណនេយ្យហ្វេសប៊ុករបស់អ្នកវិភាគសង្គមដ៏មានប្រជាប្រិយលោក វិល្លាម មុននេះបន្តិច ឃើញមានការស៊ែរតៗគ្នាជាច្រើន ពីរូបភាពរបស់ជនជាតិចិនម្នាក់បានយកដែកអ្វីម្យ៉ាង មកខួងថ្មប្រាសាទនៅក្នុងតំបន់អង្គរ។ យោងតាមរូបភាព បង្ហាញឲ្យឃើញថាជនជាតិចិននោះមានឧបករណ៍ដូចជា ស្វាន ដែកដាប់ជាដើម និងមានឥវ៉ាន់នៅក្នុងកាតាបទៀត។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។