សាហាវខ្លាំងណាស់... រន្ទះបាញ់ចំកណ្តាលចំផ្ទះប្រជាពលរដ្ឋ ព្រមទាំងបាញ់ចំសសរកន្លោងកណ្តាលផ្ទះ បណ្តាលឲ្យ...
ពោធិ៍សាត់៖ កាលពីវេលាម៉ោង០៤ និង២០នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ស្ថិតក្នុង ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់បោកបក់ បង្កជារន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋមួយខ្នង ប៉ុន្តែសំណាងល្អដែរ ដែលមិនបណ្តាលឲ្យមាននរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ ម្ចាស់ផ្ទះរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ខៀវ សំអាន(ហៅ ឡឹង លីម) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។