លោក Tony Ja កាលល្បីរឿង “កែងឆេះជង្គង់ហោះ” និយាយថា ឲ្យគាំទ្រក្បាច់គុណបុរាណយើង តែឥឡូវគាត់ចូលភាពយន្ត “ហូលីវូដ” ប្រកាសថាជាជនជាតិថៃ ហើយថែមទាំង...(មានវីដេអូ)
Tony Jaa ឈ្មោះពិតហៅថា Thongdee Yeerum គ្រប់គ្នាស្គាល់គាត់ដំបូងក្នុងរឿងអ្នកប្រដាល់កែងឆេះជង្គង់ហោះ បានកើត និងធំធាត់ឡើងនៅតំបន់ជនបទមួយក្នុងខេត្តសុរិន្ទ។ តាមការពិតគាត់គឺជាជនជាតិភាគតិចគុយ មិនតែប៉ុណ្ណោះគាត់អាចនិយាយបានច្រើនភាសាដូចជាភាសាថៃ ខ្មែរលើ និងគុយបានយ៉ាងល្អ។ កាលពីគាត់នៅវ័យជំទង់ លោក Tony Jaa បានទស្សនាខ្សែភាពយន្តក្បាច់គុនចិនដែលសម្តែងដោយតារាសម្តែងល្បីៗដូចជាលី សៀវឡុង ឈិន ឡុង និង លី លានជា ជាដើម។ ដោយសារតែជក់ចិត្តដិតលើសិល្បះក្បាច់គុន និងចិត្តស្រលាញ់ផង ជាហេតុធ្វើឲ្យក្មេងប្រុសម្នាក់នេះសម្រេចចិត្តហាត់ក្បាច់គុនដោយខ្លួនឯង។ វាជារឿងមួយដែលមិនគួរឲ្យជឿសោះថាគាត់អាចហាត់តាមតារាសម្តែងក្បាច់គុនល្បីៗឈ្មោះទាំងនោះដោយខ្លួនឯងបន្ទាប់ពីមើលគេសម្តែង រួចយកទៅរៀនហ្វឹកហាត់ជាមួយមិត្តភក្តិរបស់លោក ឬរៀនហាត់នៅលើដីស្រែរបស់ឪពុកតែម្នាក់ឯងប៉ុណ្ណោះ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។