ក្រោយពីមានការបង្ហោះ ពីម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា យូឡុង បានធ្វើការរៀបរាប់ថា "តើពួកខ្ញុំធ្វើអ្វីខុស? ស្រលាញ់គ្នាខុសដែរមែនទេ? ហេតុអ្វីតាមបំបែកពួកខ្ញុំ? ហេតុអ្វីធ្វើដល់ថ្នាក់នេះ? ខ្ញុំត្រូវការអ្វីដែរខ្ញុំត្រូវការ ហើយចង់បានអ្វីដែរខ្ញុំចង់បាន ខុសដែលមែនទេ?។" ដោយលោកបានបន្តទៀតថា "វាជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយខ្ញុំដឹងថាបងប្អូន និងក្រុមគ្រួសារចង់អោយខ្ញុំល្អ តែខ្ញុំនៅជាមួយនាង តើខ្ញុំមានអីអាក្រក់? ខ្ញុំមិនយល់តើពួកខ្ញុំធ្វើអ្វីខុស? ទាល់តែបាត់បង់សមាជិកគ្រួសារម្នាក់នេះ ទើបអ្នកទាំងអស់គ្នា ពេញចិត្ត និងសប្បាយចិត្ត មែនទេ? ក្ដីស្រលាញ់ មិនមែនចង់ស្រលាញ់ ស្រលាញ់ ចង់ឈប់ ឈប់នោះទេ។ ខ្ញុំបាទ ហុង យូឡុង បានស្រលាញ់គ្នាជាមួយ និងមនុស្សស្រីម្នាក់ឈ្មោះ ហុង ហ្វាង អស់រយៈពេល4ឆ្នាំ ក្នុងរយៈពេល4ឆ្នាំនេះ ពួកខ្ញុំបានរងទុកលំបាក តស៊ូ ខំព្រឹង ព្យាយាម ទាំងបាតដៃទទេ ដើម្បីរកលុយ និងជំនះចង់មានអនាគត់ និង រស់នៅជាមួយគ្នា"។




