មនុស្សជាង៧០នាក់ និងទូហ្គេមជាង៧០គ្រឿងនៅផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងកំរិតស្រាលចុះបង្ក្រាប
ភ្នំពេញ៖ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបល្បែងស៊ីសងដ៏ធំសម្បើមមួយ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ១៧២ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ (នៅផ្សារសូរិយាម៉ល) ក្នុងខណ្ឌដូនពេញ ដោយឃាត់មនុស្សជាង៧០នាក់ និងដកហូតទូហ្គេមជាង៧០គ្រឿងផងដែរ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។