នាយកដ្ឋានឧតុនិយមថៃបានប្រកាសឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងដែលអាចនាំឱ្យមានជំនន់ទឹកភ្លៀង
Heang
-

នាយកដ្ឋានឧតុនិយមថៃបានប្រកាសនៅថ្ងៃអង្គារនេះថាខ្យល់ម៉ូសុងភាគនិរតី កម្រិតមធ្យមកំពុងបន្តជះឥទ្ធិពលលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ខណៈដែលប្រព័ន្ធសម្ពាធទាប អាចនឹងគ្របដណ្តប់លើប្រទេសវៀតណាមនៅផ្នែកខាងលើដែលនឹងនាំមកនូវព្យុះ ផ្គររន្ទះនិងភ្លៀងធ្លាក់ខ្លាំងពីមួយផ្នែកទៀតដែរ។

ដូច្នេះអាជ្ញាធរបានប្រកាសឲ្យប្រជាជននៅតំបន់ទាំងនោះត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងដែលអាចនាំឱ្យមានជំនន់ទឹកភ្លៀង ខណៈទូកនេសាទនិងនាវាទាំងអស់ដែលកំពុងប្រតិបត្តិការនៅសមុទ្រ Andaman និងឈូងសមុទ្រថៃត្រូវបានគេណែនាំ ឱ្យបន្តភាពប្រុងប្រយ័ត្ន ឬ អាចត្រលប់មកកាន់តំបន់ឆ្នេរវិញ ជាការចាំបាច់៕