សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ (TYDA) ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ មកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ...
Heang
-

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ (TYDA) ព្យាបាលអ្នកជំងឺជាគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងខេត្តព្រះវិហារ មកទទួលការព្យាបាលជំងឺនៅរាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ទៅលើសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺ ម៉ន វេត ភេទ ស្រី អាយុ ៤២ឆ្នាំ មានដុំសាច់ពកកទំហំធំ ដែលកើតរយៈពេល១២ឆ្នាំមកហើយ មកពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ថ្លៃអាហារហូបចុក ធ្វើដំណើរ ព្រមទាំងថវិកាមួយចំនួន ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។