ទុកផ្ទួនៗ ! ប្រទេសថៃ មានការរញ្ជួយដីជាថ្មី ក្នុង កម្រិត ៤.៥ រ៉ិចទ័រ...
Heang
-

យោងទៅតាមសារព័ត៌មានរបស់ថៃដែលដកស្រង់ប្រភពពីនាយកដ្ឋានឃ្លាំមើលគ្រោះរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមរញ្ជួយដីកើតឡើងនាវេលាម៉ោង២:០៧នាទីរសៀលថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥ក្នុងចំណុចកណ្តាល​ស្ថិត​នៅ​ឃុំ​ម៉ែប៉ាំង ស្រុក​ព្រាវ ខេត្ត​ឈៀងម៉ៃ ជម្រៅ​ប្រហែល ១ គីឡូម៉ែត្រ។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បានប្រាប់អ្នកសារព័ត៌មានថាផ្ទះរបស់ពួកគេរង្គើដោយរញ្ជួយដីនេះហើយពួកគេត្រូវរត់រកកន្លែងសុវត្ថិភាពការពារគ្រោះថ្នាក់។

ក្រោយមអាជ្ញាធរមូលដ្ឋានក៏ចេញបញ្ជាឲ្យក្រុមមន្ត្រីចុះទៅពិនិត្យនិងវាយតម្លៃការខូចខាត។ទោះបីជាយ៉ាងណាក៏ដោយមិនមានជនរងគ្រោះទេក្នុងការរញ្ជួយដីនេះ៕ Khaosod