ខេត្តបាត់ដំបង៖ រថយន្តដឹកទំនិញធុនធំបុកជាមួយរថយន្តសាំយ៉ុងដឹកផ្លែឈើពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំនៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៥ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្ដសាំយ៉ុងដឹកផ្លែឈើពណ៌ស០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AM-7828 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅឆ្វេងដៃកាត់ទទឹងផ្លូវ ចំណែករថយន្ត១គ្រឿងទៀតម៉ាកHinoដឹកទំនិញធុនធំពណ៌ស+ខៀវ ពាក់ផ្លាកលេខស្វាយរៀង 3A-0563 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលឲ្យរថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងចាក់ផ្លែឈើចោលពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕


