(ខេត្តកណ្តាល)ថ្ងៃទី២៦ខែឧសភាឆ្នាំ ២០២៥វេលាម៉ោង១០:៤០នាទី។នៅត្រង់ចំណុចភូមិគគីរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។ ជនសង្ស័យចំនួន០២នាក់ ប្រុស(ឃាត់ខ្លួន) ១/ឈ្មោះផាន់ សុភស្ស័(ហៅទក)ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល.២/ឈ្មោះអុិន ប្រាស្នាភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិក្បាលជ្រោយសង្កាត់ព្រែកឯងខណ្ឌ័ច្បារអំពៅរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា!វត្តុតាងចាប់យករួមមាន១/ម្សៅក្រាមពណ័សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៤កញ្ចប់(តូច៧ មធ្យម២ធំ៥)(ទំងន់ ៩៧,៧២ក្រាម) ២/សម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយចំនួន ៤/ទូរសព្ទ័ចំនួន២គ្រឿង។ ៥/ក្រដាស់វេរលុយវីងចំនួន១សន្លឹក។
លោកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការណ៍ជាមួយកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។ ពេលជិះមកដល់ចំណុចមុខផ្សារគគីរស្ថិតនៅភូមិគគីរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលក៍ជួបប្រទះមុខសញ្ញាឈ្មោះផាន់ សុភស្ស័(ហៅទក)ភេទប្រុស(មានដីកាបង្គាប់ឲ្យចាប់ខ្លួន)កំពង់ឈរនៅមុខផ្សារគគីរកំលាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនហើយសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅក្នុងហោប៉ៅខោរកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកក)ចំនួន១កញ្ចប់មធ្យមបន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួន
បានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ឈ្មោះអុិន ប្រាស្នាភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរនៅចំនុចផ្លូវលំទល់មុខផ្សារព្រែកឯងសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញតំលៃ១០០០០០រៀល(ដប់មុឺនរៀល) ។
ក្រោយបានចំលើយសារភាពរួចមកលោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយដឹកនាំកម្លាំងបន្តចុះទៅដល់ចំនុចបន្ទប់ជួលរបស់ឈ្មោះអុិន ប្រាស្នាភេទប្រុសស្ថិតនៅភូមិក្បាលជ្រោយសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរួចធ្វើការឃាត់ខ្លួនឈ្មោះអុិន ប្រាស្នាដកហូតបានម្សៅក្រាមពណ៍សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់(តូច៧ មធ្យម១ធំ៥កញ្ចប់)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនបន្ថែមទៀតក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះអុិន ប្រាស្នាមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះអុិន ប្រាស្នាបានសារភាពថាខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះផាន់ សុភស្ស័(ហៅទក)ចំនួន១កញ្ចប់មធ្យមតំលៃ១០០.០០០រៀល(ដប់មុឺនរៀល)ប្រាកដមែន។
ចំពោះថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែនគឺខ្លួនបានទិញពីមនុសប្រុសម្នាក់(មិនស្គាល់ឈ្មោះ) ចំនួន១កញ្ចប់ធំតំលៃ៧០០$(ប្រាំពីររយដុល្លា)កន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនចំនួន៦ដងមកហើយក្នុងម្តងៗ៧០០$(ប្រាំពីររយដុល្លា)។បន្ទាប់ពីរសួរនាំរួចកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ប្រភពពី ៖ សម្រែកកូនខ្មែរ




