កម្មវិធី 8TEEN Talent Party បង្កើតឡើងដើម្បីអោយមានការជួបជុំអាហារសាមគ្គី ក៏ដូចជាការថ្លែងអំណរគុណ ទៅដល់បងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist រួមទាំងដៃគូរសហការ ដែលបានរួមដំណើរការងារជាមួយគ្នាកន្លងមក ក្រោមអធិបតីកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវ:ជនកម្ពុជា។
![](/wp-content/uploads/2024/2/29/media/large/277755/jj3.jpg?1709177702)
![](/wp-content/uploads/2024/2/29/media/large/277756/IMG_0973-(2).jpg?1709177779)
ក្នុងនោះដែរ ឯកឧត្ដមក៏បានលើកឡើងថា អរគុណទៅដល់8TEEN ដែលបានរៀបចំការកម្មវិធីនេះឡើង ដើម្បីអោយមានពេលវេលាជួបជុំគ្នាដោយផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist។ ថ្មីបើយុទ្ធនាការ Beyond The Game បានរំលងផុតទៅប៉ុន្ដែអនុស្សាវារីយ៍នៅបន្សល់ទុកជាច្រើន ហើយបើគ្មាន Beyond The Game ម្លោះគាត់មិនបានស្គាល់បងប្អូន Social Influencers ទាំងអស់ទេ ហើយទាំងនេះគឺយើងទាំងអស់គ្នាមានគោលដៅរួមមួយដើម្បីចូលរួមយុទ្ធនាការ និង មានឱកាសបង្ហាញពីមោទន:ភាពរបស់ជនជាតិខ្មែរ។
![](/wp-content/uploads/2024/2/29/media/large/277757/DSC07682.jpg?1709177795)
![](/wp-content/uploads/2024/2/29/media/large/277758/DSC07747.jpg?1709177795)
![](/wp-content/uploads/2024/2/29/media/large/277759/IMG_1160.jpg?1709177796)
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន8TEEN Communication បានសម្ភោធជាផ្លូវការនៅថ្ងៃទី 08 ខែ 08 ឆ្នាំ 2018 ជាមួយនឹង influencer 8 នាក់ ដែលឈរលើចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃដ៏មោះមុត។ បើរាប់មកដល់ពេលនេះគឺជាឆ្នាំទី៦ ដែល 8TEEN Communication បានបង្កើតឡើង និងបានពង្រីកខ្លួនយ៉ាងធំ ជាមួយនឹង សិល្បៈករសិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist និងដៃគូរសហការ រាប់រយនាក់ដូចដែលបានបង្ហាញនៅក្នុងកម្មវិធីជួបជុំនេះ។ សម្រាប់បច្ចុប្បន្ននេះក្រុមហ៊ុន 8TEEN មានផ្តល់នូវសេវាកម្មដូចជា៖
- Influencer Marketing & Management
- Digital Marketing
- Event Management & advertising
- Production & Content Creation
ជាមួយគ្នានោះដែរលោកជំទាវ យក់ ឆេងលាង(PZee) ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន 8TEEN Communication បានថ្លែងសារបើកកម្មវិធី និង ថ្លែងអំណរគុណដ៏មានន័យនិងកក់ក្ដៅទៅកាន់អ្នកចូលរួម ហើយកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ លោកជំទាវបានលើកឡើងថា 8TEEN មានទស្សនៈវិស័យក្នុងការលើកតម្កើនវិស័យ Influencers Marketing និង Media នៅក្នុងប្រទេសកម្ពុជាអោយមានការរីកចម្រើន និងទទួលស្គាល់នៅលើឆាកអន្តរជាតិ។
![](/wp-content/uploads/2024/2/29/media/large/277761/IMG_1204-(1).jpg?1709177806)
![](/wp-content/uploads/2024/2/29/media/large/277760/LEE06191.jpg?1709177804)
លោកជំទាវបានបន្ថែមថា 8TEEN បានធ្វើការសហការជាមួយក្រុមហ៊ុនដៃគូរជាច្រើនដូចជា ក្រុមហ៊ុនជាតិ និង ក្រុមហ៊ុនអន្តរជាតិ ដែលក្នុងនោះក៏មានការសហការជាមួយស្ថាប័នឯកជនអង្កការក្រៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋជាដើម។ ក្រុមហ៊ុន8TEENបានរីកធំធាត់ហើយបន្តដំណើរហូតបានមកដល់សព្វថ្ងៃនេះក៏ដោយសារតែមានការគាំទ្រ និងទំនុកចិត្តពីដៃគូរសហការអតិថិជនក្រុមការងារ ជាពិសេសបងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist ដែលបានចូលរួមយ៉ាងសកម្មនិងជាដៃគូរដ៏ល្អតាំងពីឆ្នាំ2018រហូតមកដល់ថ្ងៃនេះ ។
![](/wp-content/uploads/2024/2/29/media/large/277762/IMG_2839.jpg?1709177814)
![](/wp-content/uploads/2024/2/29/media/large/277763/LEE06258.jpg?1709177815)