លោក បូរ ភ័កត្រា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គម ដោយសារមូលហេតុបែបនេះ
សីហា
- 2762

ក្នុងចំណោមផេកធំៗជាច្រើនគេចាប់អារម្មណ៍ឃើញផេកមួយដែលមានឈ្មោះថារំដួលធីវីដែលមាន លោក បូរ ភ័ក្រត្រា ជាពិធីករ មានការចែករំលែកនូវព័ត៌មានសំខាន់ៗជាច្រើន តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងគឺការចុះទៅសម្ភាសជាមួយអ្នកក្រីក្រពិតប្រាកដដើម្បីស្វែងរកជំនួយពីសំណាក់សប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស ។ ជាមួយនឹងទឹកចិត្តរបស់លោក បូរ ភ័ក្រត្រា ក៏ទទួលបានការកោតសរសើរ និងពេញចិត្តនូវសកម្មភាពរបស់លោកពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។

ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មានតាមអនឡាញគេសម្គាល់ឃើញថា លោក បូរ ភ័ក្រត្រា តែងទៅផ្តិតរូបភាពពិតៗនឹងបានចុះទៅសម្ភាសដល់ទីកន្លែងផ្ទាល់ បើទោះមានស្ថានភាពផ្លូវលំបាកក្តី ដែលគេអាចឃើញតាមរយៈសកម្មភាពទាំងឡាយរបស់លោកនាពេលកន្លងមក ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពិធីកររូបនេះកាន់តែទទួលបានការចាប់អារម្មណ៍និងមានប្រជាប្រិយភាពនោះដោយសារលោកមិនត្រឹមតែផ្សព្វផ្សាយព័ត៌មានជាការចែករំលែកចំណេះដឹងទូទៅដល់មហាជននានាទេលោកថែមទាំងមានឆន្ទៈជួយដល់អ្នកទីទ័លក្រលំបាកបានជាច្រើននាក់ ជាពិសេសក្មេងៗដែលមានជីវភាពក្រីក្រឱ្យបានរៀនសូត្រថែមទៀត។ មានន័យថាក្រៅពីជួយផ្សព្វផ្សាយព័ត៌មានទាំងនេះលោកក៏បានស្វះស្វែងរកជំនួយពីសប្បុរជននានាដើម្បីជួយដល់អ្នកដែលក្រីក្រខ្វះខាតទៅដល់ដៃពួកគាត់យ៉ាងពិតប្រាកដ។

ដោយសារឆន្ទៈនៅក្នុងការចែករំលែកព័ត៌មាននិងការចូលរួមចំណែកក្នុងការជួយដល់សង្គម របស់លោក បូរ ភ័ក្រត្រា បានធ្វើឱ្យលោកទទួលបានការគោរពស្រឡាញ់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។ ក្នុងនោះក៏មានការកោតសរសើរដល់ការខិតខំរបស់លោកដែលមិនត្រឹមចែករំលែកនូវព័ត៌មានដែលជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ ហើយថែមទាំងបានជួយអ្នកដែលមានជីវភាពក្រីក្រលំបាកឱ្យមានក្តីសង្ឃឹមតាមរយៈការស្វែងរកជំនួយពីសប្បុរជននានាដែលមានទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយដល់ពួកគាត់ដែលគេបានឃើញសកម្មភាពរបស់លោកជាច្រើននាពេលកន្លងមក ។

បន្ថែមពីនេះតាមរយៈការផ្សព្វផ្សាយរបស់លោក បូរ ភ័ក្រត្រា ក៏ត្រូវបានផេកមួយចំនួនបានធ្វើការស៊ែរចែករំលែកជាបន្តបន្ទាប់ដោយភ្ជាប់ជាមួយនូវការកោតសរសើរនូវសកម្មភាពរបស់លោកដែលសុខចិត្តចុះទៅយកព័ត៌មានពិតប្រាកដដល់ទីកន្លែងមិនថាជិតឬឆ្ងាយនោះទេ ។ ទាំងនេះជាដើមចមដែលធ្វើឱ្យពិធីករនៅក្នុងផេករំដួលធីវីទទួលបានប្រជាប្រិយភាពខ្ពស់ បើទោះទើបបង្កើតរយៈពេលខ្លីក៏ដោយ៕